រថយន្តលោកសម រង្ស៊ី ពេលចេញពីព្រះបរមរាជវាំង
Siv Channa/RFI
|
គ្រាន់តែចូលក្នុងព្រះបរមរាជវាំងមិនបានទាំងកន្លះម៉ោងផង មេដឹកនាំកំពូលនៃគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏បានចេញមកវិញរៀងៗខ្លួន ដោយមិនបាននិយាយអ្វីប្រាប់អ្នកកាសែតទេ។ ការបញ្ចប់ជំនួបកំពូលដោយតក់ក្រហល់បែបនេះទំនងជាភាគីទាំងពីរមិនអាចនិយាយគ្នាបានទេ។ នៅពេលទាក់ទងតាមទូរស័ព្ទ លោក កឹម សុខា បដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ការបញ្ចប់យ៉ាងតក់ក្រហល់នេះបានបង្ហាញពីបរាជ័យនៃជំនួបនេះហើយ។ គណៈប្រតិភូ៣នាក់ របស់គណបក្សប្រជាជនកម្ពុជា បានទៅដល់ព្រះបរមរាជវាំងនៅវេលាម៉ោង ៨និង៥០នាទី។ រីឯប្រតិភូគណបក្សសង្គ្រោះជាតិបានទៅដល់ តាមក្រោយនៅក្រោយម៉ោង៩បន្តិច។
កិច្ចប្រជុំគ្រោងបើកធ្វើនៅម៉ោង៩ព្រឹក ក្រោមព្រះរាជធាធិបតីភាពរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សមាសភាពរបស់គណបក្សប្រជាជនកម្ពុជា មាន ៣ រូប គឺលោក ហ៊ុន សែន អនុប្រធានគណបក្ស លោក សាយ ឈុំ សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី។
រីឯសមាសភាពរបស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកគួយ ប៊ុនរឿន មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទទួលបន្ទុកកិច្ចការបោះឆ្នោត។
ប៉ុន្តែ ជំនួបនេះស្រាប់តែបានបញ្ចប់ទៅវិញដោយតក់ក្រហល់។ នៅពេលទាក់ទងតាមទូរស័ព្ទ លោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយពីបញ្ហានេះទេ៕
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment