កាលពីពេលថ្មីៗនេះ មហាវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិច បានប្រារព្ធពិធីបញ្ចប់
ការសិក្សា និងផ្តល់សញ្ញាប័ត្រ អនុបណ្ឌិត ដល់បណ្តានិស្សិតស្រាវជ្រាវ នៅក្នុងមហាវិទ្យាល័យនេះ។
នៅក្នុងចំណោមពួកគេទាំងនោះ មានទាំងអនុបណ្ឌិត សុនខ មួយក្បាល ថែមទៀតផង។
សុនខដ៏ឆ្លាតវៃនេះ មានឈ្មោះថា Kirsch ដែលស្ថិតនៅក្រោមការគ្រប់គ្រងចិញ្ចឹមរបស់លោក
Carlos Mora។ នៅថ្ងៃទី៥ ខែកញ្ញា ទើបតែកន្លងទៅនេះ ពេលដែលលោក Carlos Mora បាន
ទទួលនូវសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ សុនខ Kirsch ក៏ទទួលបាននូវសញ្ញាប័ត្រអនុ
បណ្ឌិតកិត្តិយស ដោយសារតែសុនខមួយក្បាលនេះ បានចូលរួមសិក្សាស្រាវជ្រាវ គ្រប់ម៉ោងទាំង
អស់ ជាមួយម្ចាស់របស់វា។ ភាពឧស្សាហ៍ព្យាយាមរបស់ Kirsch បូករួមជាមួយ សកម្មភាពដ៏ស្ងាត់
ស្ងៀម ព្យាយាមតាមដានរាល់មេរៀននៅលើក្តារខៀន បានធ្វើឲ្យសាស្រ្តាចារ្យជាច្រើននាក់ ពិតជា
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រោះតែដូច្នេះ ពួកគេក៏បានសំរេចចិត្ត ផ្តល់សញ្ញាប័ត្រកិត្តិយសមួយ
ដល់សុនខមួយក្បាលនេះ ដែលមើលទៅយកចិត្តទុកដាក់ ចង់ចេះដឹងណាស់ ។
នេះមិនមែនជាសញ្ញាប័ត្រអនុបណ្ឌិត គ្រាន់តែជានិមិត្តសញ្ញាធម្មតានោះទេ គឺជាសញ្ញាប័ត្រមាន
តំលៃ ដូចទៅនឹង សញ្ញាប័ត្រដទៃទៀតផងដែរ ដែលត្រូវបានវិទ្យាធិការ ទទួលស្គាល់ និងមានចុះ
ហត្ថលេខា បោះត្រាហ្ស៊ីនត្រឹមត្រូវ របស់ក្រុមសាស្រ្តាចារ្យ ថ្នាក់កំពូលៗ នៃមហាល័យ Johns
Hopkins ថែមទៀតផង។
គណកម្មាធិការនាយកសាលា បានឲ្យដឹងថា Kirsch មិនត្រូវបានឲ្យចំណាយបង់ប្រាក់ ថ្លៃសិក្សា ឬ
ប្រាក់សំរាប់ផ្គត់ផ្គង់សញ្ញាប័ត្រ អ្វីទាំងអស់ មិនដូចបេក្ខជនអនុបណ្ឌិតផ្សេងទៀតឡើយ នេះដោយ
សារតែ វាលក្ខណៈពិសេស ឆ្លាត គួរឲ្យស្រលាញ់នេះឯង៕
ប្រភពពី៖ Camnews
Subscribe to:
Post Comments (Atom)
គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ
និយាយឲ្យចំទៅ គ្នាយើងភាគតិចណាស់ អត់ផឹកកាហ្វេ ឬជាតិកាហ្វេអ៊ីន នៅពេលព្រឹក ហើយគ្នាយើងចូលចិត្តផឹកកាហ្វេ ដឹងច្បាស់វាធ្វើឲ...
-
នៅពេលដែលបានឃើញឬ បានឮផ្លេកបន្ទោរឡើងអ្នកណាក៏ភ័យខ្លាចដែរ និងច្បាស់ជាបិទភ្នែកបិទត្រចៀកជាមិនខាន ត្បិតអីពន្លឺរបស់...
-
ប្រធានាធិបតីចិន ហ្ស៊ីជីងភីង (រូបភាពដោយ www.theguardian.com) ប្រធានាធិបតីចិន ហ្ស៊ីជីងភីង នៅថ្ងៃអង្គារបានសន្យាដកឬកែវមន្ត្...
-
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម ដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ នាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់ស...
No comments:
Post a Comment