លោក បាសា អាល់អាសាទ ប្រធានាធិបតីស៊ីរី (រូបថត AFP) |
លោក បាសា អាល់អាសាទ ប្រធានាធិបតីស៊ីរី
ច្រានចោលការចោទប្រកាន់ថា រូបលោកបានវាយប្រហារ
ដោយអាវុធគីមីលើប្រជាពលរដ្ឋខ្លួនឯង
ហើយក៏បានអំពាវនាវឲ្យសមាជិកសភាសហរដ្ឋអាមេរិកលុបចោលគម្រោង
ចាត់វិធានការយោធាលើស៊ីរី។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារ
ព័ត៌មាន CBS នៅថ្ងៃអាទិត្យម្សិលមិញ លោក បាសាអាល់អាសាទ
ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញភស្តុតាង ដែលចោទរូបលោកថា
បានប្រើអាវុធគីមីវាយប្រហារជនស៊ីវិល
នឹងក្រុមប្រឆាំងកាលពីថ្ងៃទី២១ខែសីហា។ លោក អាសាទ ថ្លែងថា
ជាការសំខាន់ណាស់ក្នុងការបង្ហាញភស្តុតាង ដោយលោកបញ្ជាក់ថា"
មិនមានភស្តុតាងណាថា
ខ្ញុំប្រើអាវុធគីមីលើប្រជាពលរដ្ឋរបស់ខ្ញុំនោះទេ"។
ការអំពាវនាវរបស់លោក បាសា អាល់អាសាទ
ស្របពេលដែលសមាជិកសភាអាមេរិកប្រជុំនៅថ្ងៃចន្ទនេះ
ដើម្បីសម្រេចពីការកំណត់ចំនួនទ័ពវាយប្រហារស៊ីរី។
សហរដ្ឋអាមេរិក
ដើរឈានមុខក្នុងការគៀងគរឲ្យសហគមន៍អន្តរជាតិ ថ្កោលទោស លោក អាសាទ
ប្រធានាធិបតីស៊ីរី
ករណីប្រើអាវុធគីមីវាយប្រហារនៅទីក្រុងដាម៉ាស
កាលពីថ្ងៃទី២១ខែសីហា ហើយទីក្រុងប៉ាស៊ីនតោនបញ្ជាក់ថា
ការវាយប្រហារនោះ បានសម្លាប់មនុស្សអស់ជាង ១៤០០នាក់
ក្នុងនោះជាង៤០០នាក់ជាកុមារ៕
ប្រភពពី៖ VOD
No comments:
Post a Comment