Monday, September 9, 2013

សន្ធុះ​បាតុករ​គណបក្ស​សង្រ្គោះ​ជាតិ បី​ថ្ងៃ​មិន​ត្រលប់​ទៅ​ផ្ទះ​ បើ​គ្មាន​ការ​ដោះ​ស្រាយ​សម​ស្រប


រាជធានី​ភ្នំពេញ ៖ ដូច​ការប៉ាន់ស្មាន របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ទូ​ទៅ គឺ​​ការ​ប្រ​កាស​​ល​ទ្ធ​ផល បោះ​ឆ្នោត​​ផ្លូវ​ការ​​របស់ គជប កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៨ ខែ​កញ្ញា​​នេះ គណ​បក្ស ប្រ​ជា​ជន​​កម្ពុជា ទទួល​បាន ៦៨ អា​ស​នៈ ប្រ​ហែល​ជា ៤៨.៨ភាគរ​យ​នៃ​អ្នកចូលរួម បោះឆ្នោត​សរុប ៦.៦៣ លាន​នាក់ ហើយ​គណបក្ស សង្គ្រោះ​ជាតិ ទទួលបាន ៥៥ អាសនៈ ស្មើនឹង ៤៤.៥ ភាគរយ គឺ ២.៩២ លាន​សំឡេង អត់​ខុសពី​ការ​ទស្សន៍ទាយ របស់​មន្ត្រី​គណបក្ស​ប្រជាជន និង​លទ្ធផល​បណ្តោះអាសន្ន​នោះទេ​។​
​ជុំវិញ​ការប្រកាស​លទ្ធផល ដោយ​មិនបាន​ដោះស្រាយ ភាពមិនប្រក្រតី​តាម​សំណើ របស់​គណបក្ស​សង្គ្រោះ​ជាតិ នាំ​ឲ្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សម្តែង​ការព្រួយបារម្ភ នឹង​លទ្ធ​បោះឆ្នោត ដែល​ត្រូវបាន​ប្រកាស​ដោយ គជប នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដោយ​លើកឡើង​ពី សេចក្តីរាយការណ៍ នៃ​ភាពមិនប្រក្រតី​មួយចំនួន​នៃ​ការបោះឆ្នោត ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល លទ្ធផល​បោះឆ្នោត ដែល​ប្រកាស​ដោយ គជប ដោយ​លើកឡើងថា លទ្ធផល​នេះ ត្រូវបាន​រៀបចំ ដោយ​គណបក្ស ប្រជាជន​កម្ពុជា និង​ត្រូវបាន​ប្រថាប់ត្រា ដោយ គជប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។​​
​លោក សៀន ម៉ាក​គិ​ន​តូ​ស អ្នកនាំពាក្យ​របស់ ស្ថានទូត​អាមេរិក បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា សហរដ្ឋអាមេរិក នៅតែ​ព្រួយបារម្ភ ពី​ការរាយការណ៍ នៃ​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ នៃ​ដំណើរការ​បោះឆ្នោត ហើយ​នៅតែ​អំពាវនាវ ឲ្យ​មានការ​ស៊ើបអង្កេត ពេញលេញ និង​មាន​តម្លាភាព ទៅលើ​ភាពមិនប្រក្រតី​ទាំងឡាយ ដើម្បី​ឲ្យ​អ្នកបោះឆ្នោត អាច​ទុកចិត្តបាន​។ លោក​បន្តថា សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​ទាំងអស់ ចាប់យក​ឱកាស​នេះ ដើម្បី​អនុវត្ត​កំណែទម្រង់ តាម​ប្រជាធិបតេយ្យ ដ៏​មានន័យ ពង្រឹង​នីតិរដ្ឋ និង​បង្កើន​ការគោរព​សិទ្ធិមនុស្ស​។​​
​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ព្រមាន ធ្វើ​មហា​បាតុកម្ម ទ្រង់ទ្រាយ​ធំ និង​ខ្លាំងក្លា​ជាង​មុន រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៥ ដល់ទី ១៧ ខែកញ្ញា ដោយ​ប្រជាជន មិន​ត្រឡប់ទៅផ្ទះ​នោះទេ​។ គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា បាតុកម្ម​នោះ គឺ​ដើម្បី​ទាមទារ ឲ្យ​មានការ​បង្កើត គណៈកម្មការ​ឯករាជ្យ ដោយ​មិនមាន​វត្តមាន គជប​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ព្រមាន​ធ្វើពហិការ​ចូលរួម​ប្រជុំ​សភា លើកដំបូង ដែល​នឹងធ្វើ​ឲ្យ រដ្ឋាភិបាល​កម្ពុជា មិនត្រូវ​បានទទួល​ស្គាល់ និង​មិន​ស្របតាម សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​៕

ប្រភពពី៖ ខេមបូឌាផេក

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...