សន្ទុះផុសផុលនៃគណបក្សប្រឆាំងម៉ាឡេស៊ី
ក្រោមការដឹកនាំរបស់អន់វ៉ារ
អ៊ីប្រាហ៊ីម(Anwar Ibrahim)
នាពេលបោះឆ្នោតខែឧសភាឆ្នាំ២០១៣
RFI
|
តាំងពីបានទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៥៧មក
ម៉ាឡេស៊ីបានបង្កើតប្រព័ន្ធ
នយោបាយមួយដែលថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសអះអាងថា
មានមូលដ្ឋាននៅលើConsensus។ មានន័យថា មហិច្ឆតារបស់រដ្ឋអំណាច
គឺបង្រួបបង្រួមបណ្តាសហគមន៍និងជាតិសាសន៍ផ្សេងៗនៅក្នុងប្រទេស
ដាក់ក្រោមដំបូលនៃចលនានយោបាយចម្រុះតែមួយគត់ នោះគឺBarisan
Nationalប្រែថា រណសិរ្សជាតិ។
រណសិរ្សជាតិចង់ទាក់ទាញជាពិសេសសហគមន៍សំខាន់ៗទាំងបីនៃប្រទេស
ពោលគឺសហគមន៍ម៉ាឡេ៦០%នៃចំនួនប្រជាជនទាំងស្រុង សហគមន៍ចិន២៥%
និងសហគមន៍ឥណ្ឌា៨%។
នៅក្នុងចលនានយោបាយចម្រុះBarisan Nasionalឬរណសិរ្សជាតិនេះ គណបក្ស អង្គការឯកភាពជាតិម៉ាឡេ(UMNO)មានឥទ្ធិពលខ្លាំងជាងគេ ពីព្រោះគណបក្សនេះត្រូវបានគាំទ្រដោយសហគមន៍ម៉ាឡេអ្នកកាន់សាសនា អ៊ីស្លាមដែលមានចំនួនច្រើនលើសលុបនៅក្នុង ប្រទេស។ ម្ល៉ោះហើយ គេអាចនិយាយថា តាំងពីឆ្នាំ១៩៥៧មក ប្រទេសម៉ាឡេស៊ីឋិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់គណបក្ស អង្គការឯកភាពជាតិម៉ាឡេUMNOនេះតែម្តង។
តាមការពិតនិងនៅលើសាច់ការណ៍ជាក់ស្តែង គ្មានឡើយការបង្រួបបង្រួមគ្នារវាងសហគមន៍នានានៅក្នុងប្រទេសម៉ាឡេស៊ី មានតែការដើរខ្សែលើជាដរាបពីសំណាក់សហគមន៍ម៉ាឡេដែលមានចំនួនច្រើន លើសលប់ទៅលើបណ្តាសហគមន៍នានាដទៃ។ ការរើសអើងនិងនយោបាយលើកស្ទួយតែជនជាតិម៉ាឡេបែបនេះ ថែមទាំងបានបង្កឲ្យមានការប្រយុទ្ធគ្នាជាច្រើនលើកច្រើនសា រវាងសហគមន៍ចិននិងសហគមន៍ម៉ាឡេ និងបាតុកម្មពីសំណាក់ជនជាតិចិនប្រឆាំងនឹងរដ្ឋាភិបាល នៅដើមទសវត្សន៍ទី៧០ទៀតផង។
ការមានប្រៀបផ្តាច់មុខតែឯកឯង អស់រយៈពេលជាងកន្លះសតវត្សរ៍នៃគណបក្សអង្គការឯកភាពជាតិ(UMNO)នៅលើ ឆាកនយោបាយម៉ាឡេស៊ី បានធ្វើឲ្យរដ្ឋាភិបាលជាបន្តបន្ទាប់គ្នា រេខ្លួនបន្តិចម្តងៗទៅរកអំណាចផ្តាច់ការ។ ជាក់ស្តែងជាងគេ គឺរដ្ឋាភិបាលរបស់ម៉ាហាធីរ(Mahathir) ដែលបានគ្រប់គ្រងប្រទេសពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣។
នៅក្នុងទសវត្សរ៍ទី៩០ ម៉ាហាធីរបានទាំងតាំងខ្លួនជាអ្នកការពារគោលការណ៍អាស៊ី ឬអ្វីដែលគេហៅថាអាស៊ីនិយម និយាយបែបផ្សេងម៉ាហាធីរបានចេញមុខការពារអំណាចផ្តាច់ការភ្លឺស្វាង ដើម្បីប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យបែបបស្ចិមលោក។ នៅក្នុងន័យនេះ ម៉ាហាធីរបានប្រើប្រាស់កងទ័ពនិងកងនគរបាល ដើម្បីក្តាប់និងត្រួតត្រាប្រជារាស្រ្ត ដើម្បីពង្រឹងអំណាចរបស់ខ្លួន និងដើម្បីវាយបង្ក្រាបពួកប្រឆាំង។ ឧទាហរណ៍ជាក់ស្តែង គឺការវាយបង្ក្រាបទៅលើបាតុកម្មនៅឆ្នាំ១៩៨៦របស់ពួកមេធាវី ដែលបានទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស។ ឧទាហរណ៍ជាក់ស្តែងមួយទៀត គឺការចាប់ខ្លួនអន់វ៉ារ អ៊ីប្រាហ៊ីម(Anwar Ibrahim)ដាក់គុកនៅឆ្នាំ១៩៩៨ អន់វ៉ារ អ៊ីប្រាហ៊ីមដែលជាបុរសខ្លាំងទី២ ជាឧបនាយករដ្ឋមន្ត្រី និងដែលតាមការគ្រោងទៅនឹងត្រូវឡើងស្នងតំណែងនាយករដ្ឋមន្ត្រីពី ម៉ាហាធីរទៀតផង។
ពិតមែនតែជាអ្នកកាន់អំណាចផ្តាច់ការ ម៉ាហាធីរបានកាត់បន្ថយមិនតិចទេភាពក្រីក្រ បានលើកកំពស់ជីវភាពរបស់ប្រជាជនដោយសារតែការលក់ទំនិញចេញទៅក្រៅ ប្រទេស និងដោយសារតែឧស្សាហកម្មខ្លាំងក្លា ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចនៃប្រទេសម៉ាឡេស៊ី ឡើងទៅដល់៦%ជាមធ្យមភាគ តាំងពីទសវត្សរ៍ទី៨០ រហូតដល់ឆ្នាំ២០០៨។ ហើយនៅឆ្នាំ២០១២កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីបានកើនទៅដល់៥,៦% ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងវិបត្តិសកលក៏ដោយ។
មុននឹងចាកចេញពីអំណាចនៅខែតុលាឆ្នាំ២០០៣ ម៉ាហាធីរបានជម្រុញអាប់ឌូឡា អាម៉ាដ បាដាវី (Abdullah Ahmad Badawi) ឲ្យក្លាយជាអ្នកដឹកនាំនៃបក្សអង្គការឯកភាពជាតិម៉ាឡេUNMO ដែលជាឈ្នាន់ជាន់ឡើងទៅធ្វើជានាយករដ្ឋមន្រ្តី។ មួយឆ្នាំក្រោយមក គឺនៅថ្ងៃទី២១មីនាឆ្នាំ២០០៤ ការបោះឆ្នោតបានអនុញ្ញាតឲ្យបាដាវីបន្តជាផ្លូវការ តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។
*
ក៏ប៉ុន្តែ តាំងពីឆ្នាំ២០០៧មក លក្ខណៈផ្តាច់ការនៃរបបនយោបាយម៉ាឡេ បាននិងកំពុងបន្តស្បើយទៅវិញបន្តិចម្តងៗ គឺហាក់បីដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះផ្តើមឈានជើងចេញពី ប្រព័ន្ធអំណាចគណបក្សតែមួយ ទៅរកប្រព័ន្ធនយោបាយពហុបក្ស។
មានមូលហេតុច្រើនយ៉ាង ដែលអាចពន្យល់ការផ្លាស់ប្តូរស៊ីជម្រៅបែបនេះ។ ម្យ៉ាង គឺការដោះលែងអន់វ៉ារ អ៊ីប្រាហ៊ីម ឲ្យចេញពីពន្ធធានាគារ នៅខែកញ្ញាឆ្នាំ២០០៤ ការដោះលែងដែលបានបើកលទ្ធភាពឲ្យអតីតឧបនាយករដ្ឋមន្ត្រីរូបនេះ ចាប់ផ្តើមចេញមុខធ្វើជាមេដឹកនាំនៃគណបក្សប្រឆាំង។ ម្យ៉ាងទៀត គឺអសមត្ថភាពរបស់បាដាវី ក្នុងការដឹកនាំគណបក្សអង្គការឯកភាពជាតិម៉ាឡេ និងក្នុងការដឹកនាំរដ្ឋាភិបាល។ អ៊ីចឹងហើយ បានជានៅខែវិច្ឆិកាឆ្នាំ២០០៧ បណ្តាជនជាង៣០០០០០នាក់បានចុះធ្វើបាតុកម្ម នៅតាមដងផ្លូវនៃទីក្រុងKuala Lumpour។ គឺជាចលនាបាតុកម្មធំជាងគេមួយមិនដែលមានឡើយ នៅប្រទេសម៉ាឡេស៊ី នារយៈពេលជិត២០ឆ្នាំចុងក្រោយនេះ។ នៅខែឧសភាឆ្នាំ២០០៨ មានមហាបាតុកម្មមួយទៀតកើតឡើង នៅក្នុងរដ្ឋធានី។ បណ្តាបាតុករប្រឆាំងនឹងប្រេងសាំងឡើងថ្លៃ ប្រឆាំងនឹងអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធទប់ទល់នឹងអំពើពុករលួយ និងក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ គឺនៅក្នុងបរិបទបែបនេះហើយ ដែលបក្សជំទាស់បានរួបរួមគ្នាជាធ្លុងមួយ ដើម្បីតទល់នឹងគណបក្សអង្គការឯកភាពជាតិម៉ាឡេUNMO នៅពេលបោះឆ្នោតខែមីនាឆ្នាំ២០០៨ ការបោះឆ្នោតដែលបានធ្វើឲ្យអាសនៈ នៅក្នុងរដ្ឋសភារបស់បក្សប្រឆាំងកើនចំនួនពី១៨ ទៅ៨២។
ការបោះឆ្នោតខែមីនាឆ្នាំ២០០៨នៅម៉ាឡេស៊ី គឺជារលកយក្សស៊ូណាមីនយោបាយមួយ សម្រាប់គណបក្សអង្គការឯកភាពជាតិម៉ាឡេ ពីព្រោះជាលើកទីមួយបង្អស់គណបក្សមួយនេះដែលកាន់អំណាចផ្តាច់មុខតែ ឯកឯងនៅក្នុងប្រទេសតាំងពីឆ្នាំ១៩៥៧មក ទទួលមិនបានអាសនៈចំនួន២ភាគ៣នៅក្នុងរដ្ឋសភានិងអស់មានអំណាចកែប្រែ រដ្ឋធម្មនុញ្ញបាន ស្រេចតែអំពើចិត្តទៀតហើយ។
គឺការផ្លាស់ប្តូរស៊ីជម្រៅនៅលើឆាកនយោបាយម៉ាឡេស៊ីបែបនេះហើយ ដែលបានជម្រុញឲ្យលោកបាដាវីលះបង់ចោលតំណែងប្រធានបក្សអង្គការឯកភាព ជាតិម៉ាឡេនៅខែមីនាឆ្នាំ២០០៨។ នៅថ្ងៃទី២៦មីនាឆ្នាំ២០០៨ បណ្តាប្រតិភូទាំង២ ៥០០នាក់របស់បក្សក៏បានបោះឆ្នោតតែងតាំងណាហ្ស៊ីប ទុន រ៉ាហ្សាក(Najib Tun Razak)ជាប្រធាន។ ហើយនៅថ្ងៃទី៣មេសាឆ្នាំ២០០៨ដដែលនោះ ណាហ្ស៊ីប ទុន រ៉ាហ្សាក បានក្លាយជាស្វ័យប្រវត្តិ ទៅជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។ តាំងពីពេលនោះមក ណាហ្ស៊ីប ទុន រ៉ាហ្សាក ត្រូវប្រឈមមុខនឹងមេដឹកនាំគណបក្សប្រឆាំងអន់វ៉ារ អ៊ីប្រាហ៊ីម។
ការប្រឈមមុខដាក់គ្នាខ្លាំងរវាងណាហ្ស៊ីប ទុន រ៉ាហ្សាកនិងអន់វ៉ារ អ៊ីប្រាហ៊ីម រវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបានប្រព្រឹត្តទៅ នាពេលបោះឆ្នោតខែឧសភាឆ្នាំ២០១៣។ ទោះបីជានៅទីបំផុតជ័យជំនះបានទៅបក្សកាន់អំណាចដូចពេលបោះឆ្នោត មុនៗក៏ដោយ តែលទ្ធផលនៃសម្លេងឆ្នោតបានបង្ហាញនូវការប្រែប្រួលស៊ីជម្រៅនៃ ទិដ្ឋភាពនយោបាយម៉ាឡេស៊ី និងការផ្លាស់ប្តូរស៊ីជម្រៅនៃចិត្តគំនិតរបស់ប្រជាពលរដ្ឋម៉ាឡេស៊ី។ ពីអំណើះតទៅ សង្គមម៉ាឡេស៊ីត្រូវបានពុះចែកជាពីរសឹងស្មើគ្នា៖ នៅម្ខាងអ្នកគាំទ្របក្សប្រឆាំង និងនៅម្ខាងទៀតអ្នកគាំទ្របក្សកាន់អំណាច។ មិនមែនមាននៅម្ខាងជនជាតិម៉ាឡេ និងនៅម្ខាងទៀតអ្នកមានដើមកំណើតជាជាតិសាសន៍ចិន ឥណ្ឌា ឬជាជាតិសាសន៍ដទៃផ្សេង ដូចពេលមុនៗទៀតហើយ។ ពីអំណើះតទៅនៅម៉ាឡេស៊ី អ្នកបោះឆ្នោតឱ្យគណបក្សប្រឆាំងជាយុវជន ជាអ្នករស់នៅទីក្រុង រីឯអ្នកគាំទ្របក្សកាន់អំណាច ជាមនុស្សចាស់ ជាអ្នករស់នៅជនបទ។ ពួកយុវជនទាំងនេះដែលក្នុងខណៈនេះតំណាង១ភាគ៥នៃអ្នកមានសិទ្ធិ បោះឆ្នោត និងដែលជាអ្នកនិយមលេងFacebook អាចនឹងធ្វើឱ្យក្រឡាប់ចាក់ឆាកនយោបាយម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខ ដោយនឹងអាចបណ្តាលឱ្យគណបក្សកាន់អំណាចតាំងពីឆ្នាំ១៩៥៧មកម្ល៉េះ ចាញ់ឆ្នោត៕
ប្រភពពី៖ ខេមរភាសា

No comments:
Post a Comment