Monday, September 9, 2013

ឪពុកអនាថា​​ដាក់​ច្រវា​ក់កូន​ដែល​ពិការភ្នែក និង​មាន​ជំងឺផ្លូវចិត្ត ក្រោម​រូង​ថ្ម ព្រោះ​ខ្លា​ចរត់​ធ្វើ​ឲ្យ​ឈឺ​ចុកចាប់​ខ្លួន​


រូបភាព​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​ ទាំងនេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​បុរស​ពី​ការ​ភ្នែក​តាំងពី​កំណើត និង​ថែមទាំង​មាន​ជំងឺ​រោគ​ផ្លូវចិត្ត ឈ្មោះ Cheng Xiangtao អាយុ ២៦ ឆ្នាំ ត្រូវបាន​ឪពុក​របស់គាត់​សម្រេចចិត្ត​ដាក់​ច្រវា​ក់ជើង នៅ​ក្នុង​រូង​ថ្ម​មួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ដាច់ស្រយាល Chengling ខេត្ត Henan (​ចិន​) បាន​បង្ក​ឲ្យ​កើតមាន​កំហឹង​ជា​សាធារណៈ​ពេញ​ផ្ទៃ​ប្រទេស ។​
​ឪពុក​ឈ្មោះ Cheng Yuanchao អាយុ ៧០ ឆ្នាំ​រូបនេះ បាន​និយាយថាៈ ​គាត់​បាន​បោះបង់​កូនប្រុស​របស់គាត់​ម្នាក់​នេះ បន្ទាប់ពី​បានបាត់បង់​ផ្ទះ​របស់គាត់ ហើយ​​មក​ទល់​ពេល​នេះ គាត់​ទៅ​រស់​នៅឯ​ផ្ទះ​កូនស្រី​របស់គាត់ប៉ុណ្ណោះ ។ គាត់​បាន​បន្តថា “សព្វថ្ងៃនេះ ខ្ញុំ​គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន​ទេ និង​គ្មាន​ទីកន្លែង ដើម្បី​ផ្តល់​ជម្រក​ដល់​កូនប្រុស​ម្នាក់នេះ​ថែមទៀត​ ។ ​នេះ​គឺជា​វិធី​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​សម្រេចចិត្ត​ធ្វើ ។ ខ្ញុំ​ទៅ​មើល​វា ៣ ដង ក្នុង​១​ថ្ងៃ ដើម្បី​យក​ទឹក និង​អាហារ​ដល់​វា ដូច្នេះ វា​ពុំដែល​ស្រែក​ឃ្លាន​ទេ​” ។​

​លោកតា Yuanchao បាន​បញ្ជាក់ថា “​ការដាក់​ច្រវា​ក់វា​នៅ​ទីនោះ គឺ​ក្នុង​បំណង​មិន​ឲ្យ​វា​រត់ចេញ​ឆ្ងាយៗ និង​ធ្វើ​ឲ្យ​ខ្លួន​វា​ឈឺ​ចុកចាប់​” ។​

​គាត់​បាន​រៀបរាប់ថា “​ខ្ញុំ​មិនមែនជា​មនុស្ស​មានទ្រព្យ​សម្បត្តិ​ស្តុក​ស្ត​ម​នោះទេ ហេតុ​ដូច្នេះហើយ យើង​ពុំ​អាចមាន​លទ្ធភាព​លៃលក​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ស្វែងរក​គ្រូពេទ្យ មកជួយ​ព្យាបាល​វា​បាន ។ នៅ​ទីនោះ គឺ​មិនមែនជា​កន្លែង​ដែល​វា​ត្រូវ​ទៅនោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់ឃើញ​វា​ស្ថិតក្នុង​ស្ថានភាព​បែប​នោះដែរ ប៉ុន្តែ ខ្ញុំ​គ្មាន​ជម្រើស​” ។​

​គាត់​បាន​បន្ថែមថា “​វា​មិន​ស្លៀក​ខោអាវ និង​ប្រសិនបើ​មិន​ដាក់​ច្រវាក់​វា​ទេ នោះ​វា​នឹង​រត់​គ្រប់​ទីកន្លែង ដែល​បណ្តាល​ឲ្យ​ធ្វើ​ឲ្យ​វា​ឈឺ​ចុកចាប់​” ។​

​ប៉ុន្តែ ទិដ្ឋភាព​ទាំងនេះ បានធ្វើ​ឲ្យ​បណ្តា​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​ចិន មានការ​ភ្ញាក់ផ្អើល និង​រំជួលចិត្ត​ជាខ្លាំង បន្ទាប់ពី​រូបភាព​ទាំងនេះ ត្រូវបាន​ចុះផ្សាយ​នៅក្នុង​បណ្តាញ​សង្គម​រួចមក ៕





ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...