យោងតាមសារព័ត៌មាន lollipop របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តារាម៉ូដែលដ៏សិចស៊ី និងស្រស់ស្អាត Gan Lulu បានជួបគ្រោះថ្នាក់ដោយចៃដន្យមួយ ខណៈពេលអ្នកគាំទ្រប្រុសម្នាក់ រត់មកឱបនាងពេញមួយទំហឹង បណ្តាលពួកគេទាំងពីរនាក់ ដេកដួលទៅលើឆាកតែម្តង។
ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃសុក្រ ទី០៦ ខែកញ្ញា ខណៈពេលនាង Gan Lulu កំពុងសម្តែងក្នុងកម្មវិធីមួយ។
ប្រភពដដែលបានបន្តទៀតថា អ្នកគាំទ្រប្រុសម្នាក់នោះ មានឪកាសអោបនាង Gan Lulu បន្ទាប់ពីបានឈ្នះ ក្នុងការប្រកួតធ្វើត្រាប់ ដើរម៉ូតតាមនាង Gan Lulu ប៉ុន្តែដោយសារតែ បុរសម្នាក់នោះរត់ទៅឱប នាង Gan Lulu ខ្លាំងពេក ធ្វើឲ្យពួកគេទាំងពីរនាក់ ដួលទៅលើឆាកតែម្តង។
គួររំលឹកផងដែរថា នាង Gan Lulu ទទួលបានឈ្មោះបោះសំលេង បន្ទាប់ពីម្តាយរបស់នាង បង្ហោះរូបស្រាតនាង ទៅលើបណ្តាញអ៊ីនធឺណែត ហើយមានមនុស្សជាច្រើនចាប់អារម្មណ៏ និងធ្វើការចែកចាយជាបន្តបន្ទាប់៕
ប្រភពពី៖ khmerload
No comments:
Post a Comment