នៅពេលដែលចូលក្នុងសមរភូមិម្ដងៗ គ្មានទាហ៊ានណាចង់ឈរ នៅជួរមុខនោះទេ ព្រោះវានឹងមិនអាចរក្សាជីវិតបានយូរ។
យ៉ាងណាមិញ យើងបានប្រទះឃើញវីដេអូមួយ ដែលយកចេញពីប្រទេសស៊េរី នឹងថតដោយទាហ៊ានស៊េរីផ្ទាល់។ វីដេអូនេះ គឺបង្ហាញពីសកម្មភាពរបស់ រថក្រោះសត្រូវកំពុងតែបើកបរ ហើយទាហ៊ានស៊េរីបានប្រើប្រាស់កាមេរ៉ា ថតយកសកម្មភាពរបស់ រថក្រោះនោះ មិនទាន់បានប៉ុន្មានផង រថក្រោះបានផ្លោងមួយគ្រាប់មក ចំអ្នកកាន់កាមេរ៉ាស្លាប់បាត់ទៅ។ ទិដ្ឋភាពមួយនេះ ពិតជាគួរឲ្យរន្ធត់ណាស់។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊េរី គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០១១មកម្ល៉េះ។ យោងតាមរបាយការណ៍ របស់ប្រទេសស៊េរី បានឲ្យដឹងថា តាំងពីសង្គ្រាមចាប់ផ្ដើមមកទល់ពេលនេះ មានចំនួនអ្នកស្លាប់ជាង ១២០,០០០នាក់ហើយ ហើយប្រជាជនជាង ២លាននាក់បានភាសខ្លូនទៅ ប្រទេសជិតខាង។ មនុស្សប្រុសទាំងអស់ ត្រូវបានគេបង្ខំឲ្យប្រើប្រាស់អាវុធ ដើម្បីចូលទៅក្នុងសង្គ្រាម។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូមួយនេះ? សូមទស្សទាំងអស់គ្នា៖
No comments:
Post a Comment