រូបថតដោយ លោក ញឹម សុខន |
នៅព្រឹកថ្ងៃអង្គារនេះ កម្មករជាង១ពាន់នាក់ មកពីរោងចក្រកាត់ដេរសម្លៀកបំពាក់ SL១ និងSL២ ចាប់ផ្តើមដង្ហែជាក្បួនមកផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីរកអន្តរាគមន៍រឿងវិវាទការងារ ដែលអូសបន្លាយជាងបីខែមកហើយ។
ការប៉ះទង្គិចនេះ កើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចប្រមាណជា៣០០នាក់ ត្រូវបានដាក់ពង្រាយនៅម្តុំស្ពានស្ទឹងមានជ័យ ដើម្បីត្រៀមរារាំងកម្មកររោងចក្រSL ដែលគ្រោងនឹងដើរក្បួនដង្ហែមកផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រថយន្តសមត្ថកិច្ចត្រូវបានដុតបំផ្លាញ (រូបថត កែវ រតនៈ) |
ក្នុងការផ្ទុះហិង្សានោះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកលើកម្មករ។ ជាការតបវិញ កម្មករបានប្រើដុំថ្ម គប់ទៅលើកម្លាំងសមត្ថកិច្ច។ កម្មករដែលភាគច្រើនជាបុរស បានវាយកម្ទេចរថយន្តប៉ូលិស ដែលចតចោលនៅក្នុងវត្តស្ទឹងមានជ័យ រួចទាញមកដុតចោលនៅលើផ្លូវ។
ការតវ៉ារបស់កម្មករ គឺដើម្បីទាមទារឲ្យដកប្រធានរដ្ឋបាលរោងចក្រ លោក មាស សុថា ឲ្យដកកម្លាំងសមត្ថកិច្ចចម្រុះចេញពីបរិវេណរោងចក្រ និងផ្តល់ប្រាក់ឈ្នួលដល់កម្មករអំទ្បុងបាតុកម្មរយៈបីខែជាដើម។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ កម្មកររោងចក្រនេះ បានហែក្បួន មកផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍។ ប៉ុន្តែពួកគេត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប បណ្តាលឲ្យស្ត្រីមួយចំនួនរងរបួស៕
សមត្ថកិច្ចបាញ់ទឹកបំបែកការតវ៉ារបស់កម្មកររោងចក្រ SL (រូបថត កែវ រតនៈ) |
ប្រភពពី៖ VOD
No comments:
Post a Comment