រូបភាពដោយកាសែតបាងកកប៉ុស្តិ៍ថៃ |
នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃចន្ទ និយាយថា ប្រទេសថៃ នឹងប្រើការចរចាទ្វេភាគីជាមួយកម្ពុជា ដើម្បីសម្រេចពីដំណើរការអនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានសម្រេចថា កម្ពុជា មានអធិបតេយ្យ ពេញលេញលើបូរណភាពទឹកដីលើតំបន់ពយភ្នំនៃប្រាសាទព្រះវិហារ ដូចដែលមានកំនត់ ក្នុងកឋាខណ្ឌ ទី៩៨ នៃសាលដីកានេះ ហើយជាបច្ច័យ តុលាការប្រកាសថា រាជាណាចក្រថៃ មានកាតព្វកិច្ចដកចេញពីទឹកដីនេះ នូវគ្រប់កងកម្លាំងប្រដាប់អាវុធ ឬកងនគរបាល ឬឆ្មាំយាមផ្សេងទៀត របស់ថៃ បើបោះទីតាំងនៅក្នុងទឹកដីនោះ។
កាសែតបាងកកប៉ុស្តិ៍ រាយការណ៍ថា មន្ត្រីជំនាញថៃ នឹងពិភាក្សាឲ្យបានលម្អិតទៅលើការសម្រេចរបស់សាលាដីកា មុនពេលចរចាជាមួយកម្ពុជា។នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ មានប្រសាសន៍ថា ប្រទេសថៃ នឹងចូលការចរចាជាមួយកម្ពុជា ដើម្បីបញ្ចប់ជម្លោះ ដោយបញ្ជាក់ថា ការចរចា នឹងមិនរំលោភរដ្ឋធម្មនុញ្ញរបស់ថៃ ដោយឈរលើប្រយោជន៍ជាតិ និងស្មារតីអាស៊ាន។លោកស្រីបន្តថា លោកស្រី ចង់ឲ្យប្រជាជនថៃទាំងអស់ មានជំនឿទៅលើរដ្ឋាភិបាល ដែលនឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការការពារផលប្រយោជន៍ជាតិ។
លោកស្រីយីង ឡាក់ បញ្ជាក់ថា តុលាការICJ មិនបានសម្រេចប្រគល់ភ្នំទ្រព្យ ដែលថៃស្គាល់ថាជា Pheu Makhua ទៅឲ្យកម្ពុជាទេ។ ភ្នំទ្រព្យ ត្រូវបានភាគីថៃ អះអាងថាស្ថិតក្នុងតំបន់៤.៦គីឡូម៉ែត្រក្រឡា។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការសម្រេចរបស់តុលាការ ជាជំហ៊ានទៅមុខដ៏មានសារៈសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀត នៅក្នុងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនូវបញ្ហាវិវាទរវាងកម្ពុជា និងថៃ លើបញ្ហាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ។
លោក ហ៊ុន សែន ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន និងពលរដ្ឋកម្ពុជាទាំងអស់ បន្តរក្សាភាពស្ងប់ស្ងាត់ រក្សាការឈរជើងនៅដដែល ជៀសវាងការប៉ះទង្គិចដោយអាវុធ ហើយទុកលទ្ធភាពជូនយន្តការនៃរាជរដ្ឋាភិបាលទាំងពីរ បន្តការពិភាក្សា ដើម្បីជំរុញការអនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង លើកឡើងថា តុលាការICJ បានសម្រេចតាមសំណូមពររបស់កម្ពុជា ច្រើនបំផុត បើទោះជាមិនទាន់បាន១០០ភាគរយក៏ដោយ។ លោកបន្តថា ទីមួយ តុលាការ បានទទួលស្គាល់ផែនទីឧបសម្ព័ន្ធI បារាំង-សៀម ១៩០៤ ដែលកំណត់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលនេះ ជាការចង់បានរបស់កម្ពុជា ទីពីរ តុលាការ ក៏បានទាត់ចោលផែនទី ដែលគូសដោយឯកតោភាគីរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីឆ្នាំ១៩៦២ និងទីបី តុលាការ ក៏បានសម្រេចថា ផ្លូវឡើងទៅប្រាសាទព្រះវិហារ ត្រូវធានាសេរីភាពនៃការធ្វើដំណើរធម្មតា ដោយមិនមានការហាមឃាត់។

លោក ហោ ណាំហុង ឲ្យដឹងទៀតថា វាលឥន្ទ្រីយ៍ និងវត្តកែវសិក្ខាគិរីស្វារៈ ដែលកំពុងតែមានជម្លោះជាមួយថៃនោះ តុលា ការ ក៏បានសម្រេចថាជាអធិបតេយ្យរបស់កម្ពុជាផងដែរ។
ឯកអគ្គរាជទូតថៃប្រចាំប្រទេសហូឡង់ លោក Virachai Plasai មានប្រសាសន៍ថាប្រាប់អ្នកសារព័ត៌មានថា ភាគីកម្ពុជា ឈ្នះតែមួយផ្នែកតូចនូវទឹកដី ដែលមានជម្លោះតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖«យើងនៅតែបូកសរុបចំនួនពិតប្រាកដ[ទំហំដីដែលមានជម្លោះ]»៕
ប្រភពពី៖ VOD
No comments:
Post a Comment