Friday, November 15, 2013

ឈួន សុវណ្ណ​ឆ័យ ស្លុតចិត្ត​ជា​ពន់ពេក ខណៈ​បុណ្យសព ឈិន សុ​រ៉ា​វី ស្ងាត់ជ្រងំ​



បន្ទាប់​ពី​តារា​ចម្រៀង មិនសូវ​មាន​កេរ្តិ៍ឈ្មោះ​ល្បី ឈិន សុ​រ៉ា​វី បាន​លាចាក​លោក​ទៅ ដោយ​សម្រេចចិត្ត​ធ្វើ អត្តឃាត​ចងក​សម្លាប់ខ្លួន ហាក់​ពុំ​បាន​ស្ដាយស្រណោះ នូវ​ពិភពលោក​ដ៏ ស្រស់​ស្អាត​នេះ​សោះ នាំ​ឲ្យ​មហាជន ជាច្រើន​សម្ដែង​ការ​ភ្ញាក់ និង​លើក​ជា​សំណួរ​ឡើង​ថា មាន​រឿងហេតុ​អ្វី​បាន ជា​គិត​ខ្លី​យ៉ាងនេះ ព្រោះ​ទោះ​ជា​មនុស្ស​មាន វ័យ​ចំណាស់​យ៉ាងណា ក៏​តស៊ូ​រស់រានមានជីវិត​នឹង​គេ ទោះបីជា​ត្រូវ​ដើរ​ទូល​ឥ​វ៉ាន់ លក់​តាម​ផ្លូវ ក៏ដោយ ក៏​ព្យាយាមរ​ស់នឹង​គេ ហេតុអ្វី​ក៏ ឈិន សុ​រ៉ា​វី គិត​ខ្លី​យ៉ាងនេះ ?
​មិន​ត្រឹមតែ​មហាជន​ទេ សូម្បី​តែ​សិល្បករ សិល្បការិនី​នានា ក៏​បង្ហាញ​អារម្មណ៍ សោកស្ដាយ​ជាខ្លាំង ដោយសារ​ពួកគេ​ធ្លាប់​រួមកា​ងារ និង ស្រឡាញ់​រាប់អាន នាង ឈិន សុ​រ៉ា​វី ព្រោះ​ជា​តារាចម្រៀង មាន​អត្ត​ចរិក​ល្អ ចេះ​ជួយ​ទុក្ខ​ធុរៈ អ្នកសិល្បៈ​ដូចគ្នា ពិសេស​នាង​មិន​ដែល មាន​រឿងរ៉ាវ​ជាមួយ​អ្នកណា​ទេ ។
  ក្នុងនោះ​គេ​សង្កេត ឃើញ​តារា​មួយចំនួន បានបង្ហាញ​អារម្មណ៍ សោកស្ដាយ​ជាខ្លាំង ដូចជា អ្នកនាង យុ​គ ចិន្តា ពិធី​ការិនី​ល្បីល្បាញ របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធីអិន កញ្ញា វ៉ា​នី​ឡា តារាចម្រៀង​ផលិតកម្ម ភ្លេង​រីខ​ដ នាង សុន ស្រី​ពេជ្រ នាង កែវ បូរ៉ា និង​អ្នកសិល្បៈ​ជាច្រើន​ទៀត ។   ប៉ុន្តែ​អ្នកសិល្បៈ​ដែល ស្រណោះស្រណោក​ខ្លាំងជាងគេ គឺ អ្នកនាង ឈួន សុវណ្ណ​ឆ័យ ដោយ​បាន​ចូលរួម​បុណ្យសព នាង ឈិន សុ​រ៉ា​វី ដោយផ្ទាល់ ថែម​ទាំង​ជួយ​រៀបចំ ប្រៀប​បាន​សាច់ញាតិ​ម្នាក់​ទៀត​ផង ។ ថ្វី​ដ្បិត​មហាជន​ជាច្រើន បាននាំគ្នា​សម្ដែង​ការអាណិតអាសូរ ហាក់​បាន​តែ​នៅក្នុង បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ប៉ុណ្ណោះ​។ ចំណែកឯ​នៅ​រោង​បុណ្យសព ស្ងាត់​ដូច​ចោរលួច​សេះ មើលទៅ​គួរឲ្យ​ស្រងេះស្រងោ​ចដល់​សព ដែល​បាន​ស្លាប់បាត់​ទៅ​ហើយ ពោរពេញ​ដោយ​ភាព​ឯកោ គ្មាន​សាច់​ញាត​ចូលរួម​។ សូម្បី​តែ​ពេលវេលា ចុង​ក្រោយ​ទៅហើយ ក៏​មិនសូវ​មាន​អ្នក​រវល់​នឹង​នាង​ដែរ ។​នេះ​បង្ហាញ​ពី​សន្ដាន​ចិត្ត​អ្នកសិល្បៈ ដែល​ពុំ​សូវ​ឈឺឆ្អាល រឿង​អ្នក​ដ៏​ទៃ​ឡើយ ក្រៅពី​សម្ដែង​អារម្មណ៍​តិចតួច នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ។   អ្នកនាង ឈួន សុវណ្ណ​ឆ័យ បាន​និយាយថា អ្នកនាង​ថ្ងៃនេះ មក​ចូលរួម​បុណ្យសព មិត្ត​សិល្បៈ ព្រោះ​រឿង​ស្លាប់​រស់​គ្មាន​អ្នក​ណា​មើលឃើញ​ទេ ជា​រឿង​មុន​និង​ក្រោយ ហើយ​ក៏​គ្មាន​អ្នកណា អាច​ព្យាករណ៍​ទុក​បាន​ដែរ ។ យ៉ាងណាក៏ដោយ អ្នកនាង ឈួន សុវណ្ណ​ឆ័យ នៅ​តែ​បង្ហាញ​ទឹកចិត្ត​ជា​អ្នកសិល្បៈ​ដ៏​ល្អ​ម្នាក់ ព្រោះ​កន្លងមក​អ្នកនាង ត្រូវបាន​គេ​កោតសរសើរ​ថា ជា​តារា​សិល្បៈ​ចេះ​ជួយ ទុក្ខ​ធុរៈ​គ្នា​ពេល​មាន​ទុក្ខ​លំបាក ។ តែ​អ្នកនាង ឈួន សុវណ្ណ​ឆ័យ ហាក់​ខ្លោចចិត្ត នឹង​បុណ្យសព អ្នកសិល្បៈ បែរ​ជា​ស្ងាត់ជ្រងំ ដូច​នៅ​ព្រៃ​ភ្នំ​ទៅ​វិញ​...៕​


ប្រភពពី៖ HappyCambodia.com

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...