Friday, November 15, 2013

បុរសម្នាក់ មានរូបរាងមុខមាត់ ដូចជាមេដឹកនាំរបស់ កូរ៉េខាងជើង Kim Jung-un (មានវីដេអូ)

អ្នកលេងភ្លេងមុនស្លូតម្នាក់ បានក្លាយទៅជាបុរសដំបូងបង្អស់ ដែលមានមុខ និងរូបរាងដូចទៅនឹងមេដឹកនាំ របស់កូរ៉េខាងជើង Kim Jung-un តែគាត់គឺជាជនជាតិចិន។
បុរសម្នាក់ដែលមានមុខមាត់ ដូចនឹងមេដឹកនាំកូរ៉េខាងជើង មានឈ្មោះថា Howard អាយុ ៣៥ឆ្នាំ បានតែងខ្លូន និងស្លៀកសំលៀកបំពាក់ យ៉ាងដូច Kim Jung-un ស្ទើរតែ១០០% ។ Howard បាននិយាយថា វិធីដែលធ្វើឲ្យគាត់ កាន់តែដូចលោក Kim Jung-un នោះគឺត្រូវតែធ្វើមុខមិនសប្បាយចិត្ត និងធ្វើមុខដូចជាអន់ចិត្តនឹងអ្វីមួយ។ គាត់តែងតែ ស្លៀកពាក់សំលៀកបំពាក់ និងធ្វើម៉ូតសក់ដូច kim Jung-un ដើរចេញទៅក្រៅ ព្រោះមនុស្សរាល់គ្នា ពេលដែលឃើញគាត់ គឺបានគិតថាគាត់គឺជា មេដឹកនាំកូរ៉េខាងជើង លើសពីនេះពួកគេថែមទាំងថតរូបទុកទៀតផង។
លោក Howard បាននិយាយបន្ថែមថា ដើម្បីរក្សាមុខមាត់ និងរូបរាងឲ្យដូច Kim Jung-un គឺគាត់ត្រូវតែ ញ៉ាំៗៗៗៗ ឲ្យបានច្រើន។ វាពិតជាសប្បាយណាស់ ព្រោះមានមនុស្សជាច្រើន បានខ្លាចគាត់ជាពិសេស ពេលដែលគាត់ដើរតាមទីក្រុង។
តើប្រិយមិត្តយល់ថាលោក Howard មានរូបរាងដូចមេដឹកនាំ កូរ៉េខាងជើង Kim Jung-un ដែរ ឬ ទេ?




ប្រភពពី៖ khmerlaod

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...