ជាការពិតណាស់សុភាពបុរសទាំងឡាយប្រាថ្នាចង់បាននារីដែលចេះថែរក្សាការពារភាពបរិសុទ្ធរបស់ខ្លួន ប៉ុន្តែអ្វីដែលពួកគេប្រាថ្នាចង់បាននោះមិនប្រាកដថាបានដូចបំណងឡើយ។ ដូច្នេះ តើអ្នកទាំងអស់គ្នាដឹងទេថា ពួកគេទាំងនោះមានអារម្មណ៍យ៉ាងណាពេលដឹងនារីដែលខ្លួនស្រឡាញ់បានប្រគល់ ព្រហ្មចារីទៅដល់បុរសដ៏ទៃនោះ?
• ឈឺចាប់ក្នុងខ្លួនខ្លាំងណាស់ចង់សម្លាប់ខ្លួនចោល
• ឈឺចាប់ក្នុងខ្លួនខ្លាំងណាស់ចង់សម្លាប់ប្រុសនោះចោល
• ឈឺចាប់ក្នុងខ្លួនខ្លាំងណាស់ចង់សម្លាប់នារីនោះចោល
• ឈឺចាប់ក្នុងខ្លួនខ្លាំងណាស់ចង់សម្លាប់ខ្លួននិងនារីនោះចោល
• បុរសនោះទទួលយកនារីនោះដោយសុខចិត្តឈឺចាប់ដូចបន្លានៅក្នុងទ្រូង
• បុរសខ្លះ មានចិត្តខឹងនារីនោះខ្លាំងណាស់ រហូតដល់៣៦០ អង្សា
• បុរសខ្លះនឹងបញ្ចប់ស្នេហ៍នឹងនារីនោះ
• បុរសខ្លះ តស៊ូទ្រាំរស់ដើម្បីកូន ឪពុកម្តាយ បងប្អូន ក្មួយតែគ្មានចិត្តស្រឡាញ់នារីនោះទៀតឡើយ
• បុសខ្លះស្អប់នារីនោះខ្លាំងណាស់
• បុរសខ្លះលែងនារីនោះហើយរត់ទៅបួស
• បុរសខ្លះមានជម្ងឺ និងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតដល់លែងដឹងខ្លួនថាមានជម្ងឺសរសៃប្រសាទនិងវិកលចរិត
• បុរសខ្លះឈប់ស្រឡាញ់នារីនោះហើយគ្រាន់តែនៅមានចិត្តអាណិត ហើយតស៊ូនៅជាមួយនាងដើម្បីកូន ក្មួយ ឪពុកម្តាយ ឬដើម្បីជួយកសាងជាតិ
• បុរសខ្លះ ពេលស្រឡាញ់នារី ដំបូងមិនទាន់ដឹងរឿងអាស្រូវ គេមានចិត្តស្រឡាញ់អាណិតជួយបងប្អូនសាច់ញាតិក្រុមគ្រួសារនារីខ្លាំងណាស់ តែដល់ពេលដឹងរឿងនោះគេលែងមានកម្លាំងចិត្តក្នុងការធ្វើការងាររកស៊ីឬលែងមានបំណងចង់ជួយទៅខាងស្រីទៀតដូចមុនទៀតហើយ ព្រោះគេខឹងនិងស្អប់នារីនោះមិនសូវមានចិត្តស្រឡាញ់ដូចមុនទៀតទេ ហើយពេលខ្លះគេឃើញនារីល្អគេនឹងស្តាយនារីដែលជាសង្សារឬប្រពន្ធរបស់ខ្លួនណាស់។
• បុរសខ្លះ ពេលដឹងរឿងប្រពន្ធខូច លួងលោមចិត្តខ្លួនឯងឲ្យស្រឡាញ់ដូចជាបង្ខំចិត្តរៀបការ បង្ខំចិត្តរួមភេទជាមួយ បង្ខំចិត្តឲ្យមានកូនជាមួយ និងព្យាយាមពន្យល់ចិត្តខ្លួនឲ្យស្រឡាញ់នារីនោះ តែនៅតែមិនអាចបង្វែរចិត្តខ្លួនឯងបាន គឺនៅតែខឹងនិងស្អប់នារីនោះ។
• បុរសខ្លះ ពេលភ្លេចខ្លួនស្រឡាញ់នារីខ្លាំង ពេលនឹកឃើញរឿងអាស្រូវរបស់នាងធ្វើឲ្យគេមានការឈឺចាប់ យ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបាន
• បុរសខ្លះ បានធ្លាក់ខ្លួនឈឹចិត្ត កើតរោគធ្លាក់ទឹកចិត្ត ចុកឈាមរហូតដល់ស្លាប់
• បុរសខ្លះក្រោយពីដឹងរឿងអាក្រក់របស់នារីដែលខ្លួនស្រឡាញ់ភ្លាមគឺគេស្រឡាំងកាំងរន្ធត់មិនគួរឲ្យជឿ ហួសចិត្តរហូតដល់សន្លប់
• បុរសខ្លះក្រោយពីដឹងរឿងនារី ហើយមានការមើលងាយមើលថោក ជាន់ឈ្លីមានប្រតិកម្ម...ហើយពុំសូវរួមដំណេកនិងពុំសូវមានចិត្តស្រឡាញ់ដូចពេលមុន
• តើនារី មានដឹងទេថា បុរសឲ្យតម្លៃលើព្រហ្មចារីនេះខ្លាំងណាស់ គេមិនចង់បាននារីអស់ព្រហ្មចារីទេ គេតែងតែមានចិត្តស្រឡាញ់នារីខ្លាំងនៅយប់ផ្សំដំណេកគ្រាដំបូងគេតែងរំលឹកនិងស្រឡាញ់នាងកាន់តែខ្លាំងពេលនឹកដល់រាត្រីទឹកឃ្មុំបើសិនជានាងមានព្រហ្មចារីសម្រាប់គេតែបើអត់វិញនោះពេលនឹកឃើញដល់រាត្រីដំបូងពេលណាគឺធ្វើឲ្យរូបគេមានការសោកស្តាយនិងឈឺចាប់យ៉ាងខ្លាំង។
• បុរសខ្លះគេមានការលើកលែងទោសឲ្យនាងតែពុំមែនមានន័យថាគេនៅស្រឡាញ់នាងដូចដើមវិញនោះដែរ គឺក្តីស្រឡាញ់របស់គេត្រូវបានកាត់បន្ថយខិតទៅរកចំណុចសូន្យ។
• បុរសខ្លះគេមានការឈឺចាប់ណាស់នៅពេលឮសូរមិត្តរបស់គេនិយាយអួតសរសើរថាប្រពន្ធរបស់គេមានភាពបរិសុទ្ធ
• ប្រុសៗនិយាយថានរណាក៏ចង់បានមាសទឹកដប់ដែរ គ្មាននរណាចង់បានមានទឹក៧ ឬ៨នោះទេ។
• បុរសណាបានប្រពន្ធស្អាតល្អទាំងរូបកាយចិត្តហើយនៅមានភាពបរិសុទ្ធសម្រាប់ខ្លួន គេសប្បាយចិត្តរីករាយចិត្តណាស់ហើយនឹងយកចិត្តទុកដាក់ថែទាំរូបនាងស្រឡាញ់នារីឲ្យល្អបំផុតព្រោះនាងគឺជាទ្រព្យសម្បត្តិរបស់គេ។
• បុរសខ្លះនិយាយថាគេមានការឈឺចាប់ណាស់នៅពេលប្រពន្ធលុតជង្គង់សំពះសុំទោសព្រោះជ្រុលខ្លួនជាមួយសង្សារចាស់។ ហើយគេស្អប់បំផុតចំពោះនារី ដែលធ្វើបែបនេះ។
• បុរសខ្លះមើលងាយដល់ពូជអប្បូរ ពូជពង្សវង្សត្រកូលនារី ទៀតគឺទាំងឪពុកម្តាយទាំងបងស្រី ប្អូនស្រី ក្មួយស្រី...។ ដូច្នេះហើយបានពាក្យចាស់ថា ស្រីលើកកេរ្តិ៍និងមនុស្សស្រីបង្ខូចកេរ្តិ៍ខ្លួន។
• បុរសខ្លះយល់ថាៈ ព្រហ្មចារី សំខាន់មួយជីវិតរបស់នារី មានតែម្តងគត់ ទោះជាដេរភ្ជាប់វិញក៏វាគ្មានតម្លៃអ្វីដែរព្រោះនារីអស់ភាពបរិសុទ្ធហើយលែងសំខាន់ហើយក្រមុំគួរតែទុកឲ្យប្តី តែមួយគត់មិនអាចឲ្យប្តីស៊ីសំណល់ទេ ទទួលយកមិនបានទេ។
• អស់ព្រហ្មចារី បញ្ជាក់ថា ស្រីចិត្តងាយខ្លួនងាយអន់ចរិត។
ប្រភពពី៖ ភូមិអច្ឆរិយៈ
Subscribe to:
Post Comments (Atom)
គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ
និយាយឲ្យចំទៅ គ្នាយើងភាគតិចណាស់ អត់ផឹកកាហ្វេ ឬជាតិកាហ្វេអ៊ីន នៅពេលព្រឹក ហើយគ្នាយើងចូលចិត្តផឹកកាហ្វេ ដឹងច្បាស់វាធ្វើឲ...
-
នៅពេលដែលបានឃើញឬ បានឮផ្លេកបន្ទោរឡើងអ្នកណាក៏ភ័យខ្លាចដែរ និងច្បាស់ជាបិទភ្នែកបិទត្រចៀកជាមិនខាន ត្បិតអីពន្លឺរបស់...
-
ប្រធានាធិបតីចិន ហ្ស៊ីជីងភីង (រូបភាពដោយ www.theguardian.com) ប្រធានាធិបតីចិន ហ្ស៊ីជីងភីង នៅថ្ងៃអង្គារបានសន្យាដកឬកែវមន្ត្...
-
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម ដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ នាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់ស...
No comments:
Post a Comment