Sunday, November 3, 2013

រាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចេញ ខណៈរកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស  ដឹមីរ័រ កាលពីវេលាព្រឹកមិញ ប៉ុន្មានម៉ោង
មុននេះបន្តិច បានចេញផ្សាយអត្ថបទអោយដឹងថា ក្រុមមនុស្សដែលជាពលរដ្ឋមានសមាជិក
ដល់ទៅ ២ ម៉ឺននាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីក្រុង  ប្រទេសអាល្លឺម៉ង់   ក្រោយពីអាជ្ញាធរ
ប្រទេសនេះ  បានរកឃើញនូវគ្រាប់បែកយក្សមិនទាន់ផ្ទុះ  បន្សល់ទុកពីសម័យសង្គ្រាមលោក
លើកទី ២ ។














ប្រភពសារព័ត៌មានដដែលបន្ថែមថា គ្រាប់បែកយក្សមិនទាន់ផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម
លោកលើកទី     ២  មួយនេះ  ត្រូវបានគេរកឃើញនៅក្នុងក្រុង  Dortmund  ប្រទេសអាល្លឺម៉ង់
ខណៈវាមានទម្ងន់ជាង ១,៨ តោន ។ យ៉ាងណាមិញ  បើតាមការអោយដឹងពីអ្នកជំនាញខាង
អាវុធជាតិផ្ទុះ   គូសបញ្ជាក់ដល់ទីភ្នាក់ងារសារព័ត៌មាន  Euronews  អោយដឹងថា  គ្រាប់បែក
យក្សមិនទាន់ផ្ទុះមួយនេះ    អាចមានសមត្តភាពវាយប្រហារសំណង់អាគារទាំងឡាយអោយ
ខ្ទេច ក្នុងរង្វង់រយៈចម្ងាយ ១៥០ ម៉ែត្រ។                                                                             

គួររំឭកផងដែរថា  ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី ២  ចក្រភពអង់គ្លេស ក៏ដូចជាប្រ
ទេសអាល្លឺម៉ង់      បានបើកយុទ្ធនាការបាញ់បោះប្រឈមដាក់គ្នា  ដោយនៅក្នុងនោះទីក្រុង
ក៏ដូចជាទីប្រជុំជន    គឺជាចំនុចសំខាន់ក្នុងការទម្លាប់គ្រាប់បែក ។  ការបំផ្ទុះ ក៏ដូចជាទម្លាក់
គ្រាប់បែកនៅតាមបណ្តាក្រុងធំៗ គឺជាយុទ្ធសាស្រ្តមួយ ដើម្បីវាយបែកសត្រូវរបស់ខ្លួន៕


ប្រភពពី៖ Camnews

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...