Thursday, November 21, 2013

រឿង​មាន​នៅតែ​ជប៉ុនៈ សុភាពបុរស “​ញៀន​” ដំណេក រៀបការ​ជាមួយ​តុក្កតា​ផ្លូវភេទ​

​ពួកគេ​ជឿថា គូស្នេហ៍​កៅស៊ូ​នេះ នឹង​ពុំ​អាច​ក្បត់ចិត្ត ឬ ទាមទារ​អ្វីៗ​ដូច​ស្ត្រី​ពិតៗ​នោះទេ ។​
ពួកគេ​ជឿថា គូស្នេហ៍​កៅស៊ូ​នេះ នឹង​ពុំ​អាច​ក្បត់ចិត្ត ឬ ទាមទារ​អ្វីៗ​ដូច​ស្ត្រី​ពិតៗ​នោះទេ ។​



ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ តែងមាន​ចំណូលចិត្ត​ពុំ​ដូចគ្នា​ទេ ប៉ុន្តែ ការចាត់ទុក​តុ​ក្ត​តា​ផ្លូវភេទ ដូចជា​មនុស្ស​ពិត នោះ​ប្រហែល​មានតែ​នៅ​ជប៉ុន​ប៉ុណ្ណោះ ។​
 

បុរស​ជាច្រើន​នៅ​ប្រទេស​នេះ មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ជីវិត​ចងភ្ជាប់​ជាមួយ​ស្ត្រី​ពិតៗ ហេតុនេះ គេ​នាំគ្នា​ស្វែងរក​តុ​ក្ត​តា​ផ្លូវភេទ និង​ចាត់ទុក​វា​ជា​ចំណែក​១ នៃ​ជីវិត​របស់​ពួកគេ ។ អ្នកខ្លះ ថែមទាំង​រៀបការ​យ៉ាង​អា​ធិ​កអាធ​ម ជាមួយ​តុក្កតា​ទាំងនេះ​ទៀតផង ។​

​លេចធ្លោ​ជាងគេ ក្នុងចំណោម​នោះ គឺ Tabo ជា​ស្ថាបត្យករ​ជប៉ុន​ម្នាក់ គ្រា​ដែល​គាត់​មាន “​ស្នំ​” ដល់​ទៅ ៤០ តុក្កតា​ផ្លូវភេទ ។ រៀងរាល់ថ្ងៃ បុរស​រូបនេះ មាន​ចំណូលចិត្ត​ចម្លែក ច្រើន​មើល​កុន អាន​សៀវភៅ ងូតទឹក ឬ ប្តូរ​សម្លៀកបំពាក់​ឲ្យ​ស្រីស្នំ​របស់ខ្លួន ។ រាល់​ឥរិយាបថ​របស់គាត់ ចំពោះ​តុក្កតា​ទាំងនេះ ធ្វើឡើង​ដូច​ចំពោះ​មនុស្ស​ស្រី​ពិតៗ​តែម្តង ។ ចុងក្រោយ នៅពេល​អ​ធ្រា​ត គាត់​នាំ​នាងៗ​ឡើង​គ្រែ ដើម្បី​ចូល​ដំណេក ។ Tabo និយាយថា លោក​នឹង​ដេក​ពុំ​លក់​ទេ ប្រសិនបើ​ពុំមាន​នាងៗ “​កៅស៊ូ​” ទាំងនោះ​នៅក្បែរ ៕


ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...