Thursday, November 14, 2013

កញ្ញា ទឹម វត្តី ស្លៀក​​រ៉ូប​បញ្ចេញ​​គល់​សុដន់​​ បន្ទោស​​​ជាង​​កាត់​វាល​ជ្រុល​​




រាជធានីភ្នំពេញ ៖ តារាសម្តែង និងបង្ហាញម៉ូដដែលនិយម លេងខ្លួនសិចស៊ីនាងទឹម វត្តី បានធ្វើឱ្យភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីមង្គលការ របស់លោកជា វិបុល និងអ្នកនាងគង់ សុជាតិ និងអ្នកសារព័ត៌មានផងសម្លឹងមើល ព្រោះនាងគ្រងសម្លៀកបំពាក់បញ្ចេញសាច់គល់សុដន់ ។
នាងទឹម វត្តី ស្លៀករ៉ូបពណ៌ខ្មៅវែងចំហគល់ទ្រូង ដើរដោយទឹកមុខញញឹមអម ជាមួយបុរសជនជាតិប៉ាគីស្ថានម្នាក់ ចូលរួមពិធីជប់លៀងមង្គលការ របស់អ្នកនាងគង់ សុជាតិ នៅសណ្ឋាគារអុីនធើរកុងទីណង់តាល់ នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៣។

ចំណុចពិសេស និងជាទីចាប់អារម្មណ៍នៃអ្នកដែលបានឃើញទាំងឡាយ គឺនៅរង្វង់ដើមទ្រូងរបស់នាងវត្តី ដោយសម្លៀកបំពាក់ត្រូវគេរចនាម៉ូដកាត់ចំហចង្អូរដើមទ្រូង ជាហេតុធ្វើឱ្យលេចចេញសាច់គល់សុដន់មួយផ្នែក ។ ការស្លៀកពាក់បែបសិចស៊ីហួសហេតុរបស់ តារាស្រីខ្មែរកន្លងមករងការរិះគន់យ៉ាងចាស់ដៃពី មហាជនរហូតមានតារាមួយចំនួនស្ទើរតែដាច់អាជីព ព្រោះតាមទូរទស្សន៍លែងហៅឡើងសម្តែង ។
ជាក់ស្តែងនាងឆៃ លីដាឡែន រងការរិះគន់ខ្លាំងទៅលើការស្លៀកពាក់ សិចស៊ីស្ទើរបញ្ចេញសុដន់មកខាងក្រៅ ក្នុងពេលនាងសម្តែងនៅអាមេរិក។ ដោយសារបែបនោះ ឆៃ លីដាឡែន ស្ទើរតែធ្វើឱ្យអាជីពសិល្បៈរបស់នាង រលាយសាបសូន្យទៅហើយ ប៉ុន្តែដោយសារការព្រមទទួលកំហុស និងដោយមានការអន្តរាគមន៍ពីរៀមច្បង សិល្បករមួយចំនួនផងនោះ ទើបធ្វើឱ្យនាងមានឱកាសសម្តែងឡើងវិញ ខ្លះៗ ។
ដោយឡែកសម្រាប់តារាសម្តែងនាងឆយី រងការរិះគន់យ៉ាងចាស់ដៃពីមហាជនផងដែរ ក្នុងពេលនាងស្លៀករ៉ូបពណ៌ក្រហមចំហទ្រូងស្ទើរចេញសុដន់មកក្រៅ ទៅចូលរួមក្នុងកម្មវិធីអាណាចក្រតារានាពេលកន្លងទៅ ។ បន្ទាប់ពីទទួលកំហុសក្នុងការស្លៀកពាក់សិចស៊ីនេះ ឆយីបានសុំទោសទស្សនិកជន ហើយសន្យាថានឹងមិនមានរឿងបែបនេះកើតឡើងមកលើរូបនាងម្តងទៀតឡើយ ។

ចំណែកការស្លៀកពាក់សិចស៊ីរបស់ទឹម វត្តី ចុងក្រោយនេះអាចនិយាយបានថា ជាការចាប់ផ្តើមថ្មីមួយទៀតសម្រាប់តារាខ្មែរដែលមិនចេះរាងចាល និងខ្លាចការរិះគន់របស់មហាជន ។ ទឹម វត្តី បានទទួលស្គាល់ពីការស្លៀកពាក់របស់នាងនាពេលនោះ ថាពិតជាសិចស៊ីជ្រុលបន្តិចមែន ហើយនាងបានសន្យាថានឹងកែប្រែឡើងវិញ។

ទឹម វត្តី អះអាងប្រាប់គេហទំព័រព័ត៌មាននៅក្នុងស្រុកមួយកាលពីពេល ថ្មីៗកន្លងមកថា នាងទទួលស្គាល់អ្វីដែលនាងបានស្លៀកពាក់ កាលពីដើមសប្តាហ៍មុននេះគឺជ្រុលបន្តិចមែន ។ វត្តី និយាយថា «ខ្ញុំដឹងខ្លួនដែរ តែរ៉ូបហ្នឹងខ្ញុំទើបកាត់ហើយ ថ្មីៗ គឺកៀកថ្ងៃការបងជាតិតែម្តង ចង់កែក៏កែមិនទាន់ ។ ខ្ញុំថាមិនស្លៀកដែរ ប៉ុន្តែបងស្រីខ្ញុំថា ស្លៀកទៅ តែរឹងខ្លួនចង់ងាប់ហ្នឹងព្រោះអ្នកណាក៏មើល» ។

ទឹម វត្តី បញ្ជាក់ថា «តាមពិតម៉ូដដែលខ្ញុំបញ្ជាកាត់អត់ដល់ថ្នាក់ហ្នឹងទេ រាងពុះទ្រវែង តែដល់ជាងកាត់ចេញមកទៅជាចង់ការ៉េអីុចឹងទៅវិញ ។ ខ្ញុំត្រៀមយករ៉ូបហ្នឹងទៅកែវិញហើយ អត់ទុកអីុចឹងទេ» ។ ទឹម វត្តី និយាយថា បើទោះជានាងជាតារានិយមស្លៀកពាក់ឡូយឆាយ ប៉ុន្តែកន្លងមកនាងមិនដែលធ្វើឱ្យថ្លោះធ្លោយរងការរិះគន់ទេ ទើបតែពេលនេះ ប៉ុន្តែនាងនឹងកែប្រែឡើងវិញ ៕

ប្រភពពី៖ Khmerload

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...