Wednesday, November 20, 2013

ទើប​តែ​ផ្សឹក​ពី​ព្រះ​សង្ឃ​បាន​កន្លះ​ខែ​ជិះ​ម៉ូ​តូ​បុក​គល់​ឈើ​ស្លាប់​


img-20131120-wa0000

ខេត្ត​បន្ទាយ​មាន​ជ័យ​ ​៖ បុរស​ម្នាក់​ទើប​តែ​ផ្សឹក​ពី​ព្រះ​សង្ឃ​បាន​កន្លះ​ខែ​តែ​ប៉ុណ្ណោះ​ ​ជិះ​ម៉ូ​តូ​ដល់​ចំណុច​ផ្លូវ​កោង​ហើយ​ជ្រុល​ទៅ​បុក​គល់​ឈើ​ ​ប​ណ្តា​ល​ឲ្យ​ស្លាប់​កាល​ពី​វេលា​ម៉ោង​១និង​៤៥នាទី​រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ នៅ​ចំណុច​ខាង​លិច​វិទ្យា​ល័​យ​ហ៊ុន​ ​សែន​ ​ណាំ​តៅ​ ​ចម្ងាយ​៣០០ម៉ែត្រ​ស្ថិត​ ​នៅ​ភូមិ​យាង​ឧត្ត​ម​ ​ឃុំ​ណាំ​តៅ​ ​ស្រុក​ភ្នំស្រុក​ ​ខេត្ត​បន្ទាយ​មាន​ជ័​យ​។​ ​ ​
ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​មិន​ ​ពឿ​ត​ ​អាយុ​២៨ឆ្នាំ​ ​រស់​នៅ​ភូមិ​ ​យាង​ឧត្ត​ម​ ​ឃុំ​ណាំ​តៅ​ ​ស្រុក​ភ្នំស្រុក​ ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ ​ជិះ​ម៉ូ​តូ​ម៉ា​ក​ហុង​ដា​ស៊េ​រី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​សៀមរាប​1C-4092 ។
លោក​វរ​សេនីយ៍​ត្រី​ ​ស៊ី​ ​ឌី​ ​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​បើ​តាម​សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​ខាង​លើ​បាន​ជិះ​ម៉ូ​តូ​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច​ក្នុង​ ល្បឿន​លឿន​ ​លុះ​មក​ដល់​ចំណុច​ ​កើត​ហេតុ​ជា​កន្លែង​ផ្លូវ​កោង​មិន​បង្អង់​ល្បឿន​ ​កាច់​ចង្កូត​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​គល់​​ឈើ​នៅ​ក្បែរ​ទ្រូង​ថ្នល់​ ពេញ​ទំហឹងប​ណ្តា​ល​ឲ្យ​ជន​រង​គ្រោះ​បាក់​ក​ស្លាប់​មួយ​រំពេច​នៅ​កន្លែង​កើត​ ហេតុ​ ​ចំណែក​ម៉ូ​តូ​ខូច​ខាត​ធ្ងន់​ ​និង​មួក​សុវត្ថិ​ភាព​ជន​រង​គ្រោះ​ពាក់​ក៏​បែក​ខ្ទេច​ផង​ដែ​រ​។​ លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​ជន​រង​គ្រោះ​ទើប​តែ​ផ្សឹក​ពី​ព្រះ​សង្ឃ​ក្នុង​វត្ត​ណាំ​តៅ​បាន​រ​យៈ​ពេល​ ​កន្លះ​ខែ​តែ​ប៉ុណ្ណោះ​ ​ហើយ​មុន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ជន​រង​គ្រោះ​ជិះ​ម៉ូ​តូ​ចេញ​ពី​វត្ត​ណាំ​តៅ​ក្នុង​គោល​បំណង​ទៅ​ផ្ទះ​ ​។ មូល​ហេតុ​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ ​ខ្លួន​ឯង​នេះ​គឺ​ជន​រង​គ្រោះ​ជិះ​ម៉ូ​តូ​ល្បឿន​លឿន​មិន​ប្រុង​ប្រយ័ត្ន​នៅ​ ចំណុច​ផ្លូវ​កោង​ ​។
សាកសព​ជន​រង​គ្រោះ​បន្ទាប់​ពី​សមត្ថ​កិច្ច​ធ្វើ​ការ​ពិ​និត្យ​និង​វាស់​ វែង​នៅ​កន្លែង​កើត​ហេតុ​រួច​មក​ ​ក៏​ទំនាក់​ទំនង​ក្រុម​គ្រួសារ​ ​មក​ទទួល​យក​សព​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕






ប្រភពពី៖ ខេមបូឌាផេក

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...