ព្យុះហៃយ៉ានបានចាកចេញ
ពីហ្វីលីពីនរួចហើយ ហើយបានកាត់តាមសមុទ្រចិនខាងត្បូង
និងត្រូវទៅដល់វៀតណាមនៅព្រឹកថ្ងៃចន្ទស្អែកនេះ។
អាជ្ញាធរវៀតណាមបានជម្លៀសមនុស្សជាង៦សែននាក់ រួចហើយ។
មុនព្យុះនេះមកដល់ មានមនុស្ស៦នាក់បានស្លាប់ដោយសារខ្យល់បោកបក់ខ្លាំង
នៅភាគកណ្តាលវៀតណាម។ ដោយឡែក
ចំនួនអ្នកស្លាប់នៅហ្វីលីពីនដោយសារព្យុះនេះ បានកើនឡើងខ្ពស់
រហូតជាងមួយម៉ឺននាក់ ហើយពីរពាន់នាក់ទៀតបានបាត់ខ្លួន។
ព្យុះហៃយ៉ានត្រូវធ្វើដំណើរទៅដល់វៀតណាម
នៅព្រឹកថ្ងៃចន្ទស្អែកនេះហើយ។
អាជ្ញាធរវៀតណាមបានជម្លៀសមនុស្សរាប់សែននាក់
និងបានអនុញ្ញាតអោយប្រជាជន២សែននាក់ បានត្រលប់ទៅផ្ទះរបស់ពួកគេវិញ
ព្រោះថា ព្យុះហៃយ៉ានបានប្រែទិសនៃការធ្វើដំណើរ
ខុសពីការព្យាករណ៍ទុក។
នៅពេលឆ្លងកាត់សមុទ្រចិនខាងត្បូង
ព្យុះហៃយ៉ានបានបន្ថយឥទ្ធិពលខ្លួនមួយកម្រិត។
ព្យុះនេះនឹងទៅដល់វៀតណាមនៅព្រឹកថ្ងៃស្អែក
គឺខុសពីការព្យាករណ៍ពីដំបូង
ដែលថាព្យុះហៃយ៉ានត្រូវមកដល់វៀតណាមនៅព្រឹកថ្ងៃអាទិត្យនេះ។
ផ្នែកឧតុនិយមវៀតណាមប្រាប់ថា ពេលដែលមកដល់វៀតណាមស្អែកនេះ
ព្យុះនេះនឹងស្ថិតនៅក្នុងគ្រោះមហន្តរាយចំណាត់ថ្នាក់ទី១ប៉ុណ្ណោះ
គឺថាល្បឿនខ្យល់មានត្រឹមតែ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង
ខុសឆ្ងាយពីល្បឿន៣០០គីឡូម៉ែត្រដែលព្យុះនេះបានបង្កនៅហ្វីលីពីន។
ចំនួនអ្នកស្លាប់ដោយមហន្តរាយព្យុះហៃយ៉ាននៅហ្វីលីពីនមានការកើនឡើង ខ្ពស់។ អង្គការសហប្រជាជាតិប្រាប់ថា មនុស្សប្រមាណជាងបួនលាននាក់ នៅហ្វីលីពីនបានរងផលប៉ះពាល់ដោយព្យុះនេះ។ គណៈកម្មការអឺរ៉ុបបានប្រកាសផ្តល់ជំនួយ៣លានអឺរ៉ូ ជួយដល់ហ្វីលីពីន។ ចំណែកអង្គការចំណីអាហារពិភពលោកអង់គ្លេស ក៏បានបញ្ជូនអាហារ និងសម្ភារៈមួយចំនួនជួយជនរងគ្រោះហ្វីលីពីនផងដែរ។ អង្គការប្រយុទ្ធភាពអត់ឃ្លាននៅបារាំងបានអំពាវនាវរកជំនួយជួយជនរងគ្រោះ ដោយព្យុះហៃយ៉ាន។ ហើយអង្គការសហប្រជាជាតិតាមរយៈ អាមេរិក អូស្ត្រាលី និងនូវេលហ្សេឡង់ ក៏កំពុងតែធ្វើសកម្មភាពជួយជនរងគ្រោះផងដែរ៕
ប្រភពពី៖ ខ្មែរស្ថាបនា

No comments:
Post a Comment