Sunday, November 10, 2013

រាជ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​ជា​ពីរ

IMG_8654
លោក ចម ប្រសិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម
 និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ
និង​ថាម​ពល​។ រូបថត ហុង មិនា
ភ្នំពេញៈ តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ម្នាក់ ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល អាច​​បំបែក​ក្នុង​សម័យ​ប្រជុំ​សភា​នា​ពេល​ខាង​មុន​នេះ ហើយ​ក្រសួង​ថ្មីគឺ​ក្រសួង​សិប្ប​កម្ម​​ អាច​នឹង​ត្រូវ​បង្កើត​ឡើង​។
​លោក ជាម យៀប ​តំណាង​រាស្រ្ត​​គណបក្ស​ប្រជា​ជនឲ្យ​ដឹង​​កាល​ពី​ម្សិល​មិញ​ថា ​រដ្ឋាភិបាល ​នឹង​​ស្នើ​សុំ​ការ​អនុម័ត​ពី​​រដ្ឋ​សភា ​ដើម្បីបំបែក​ក្រសួង​​​ទៅ​ជា​ក្រសួង​រ៉ែ និង​ថាម​ពល និង​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម។
​លោក យៀប បាន​បញ្ជាក់​ថា៖ «​ខណៈ​ដែល​ឧស្សាហកម្ម​ធម្ម​ជាតិ និង​សិប្បកម្ម[​កំពុង​រីក​ចម្រើន] ​​ការ​ផ្តោត​លើ​ឧស្សាហកម្ម ​មាន​កា​រផ្លាស់​ប្តូរ ដូច្នេះ រដ្ឋ​សភា​ត្រូវ​តែ​អនុម័ត[​ការ​ផ្លាស់​ប្តូរ]​​ អនុលោម​តាម​សំណើ​របស់​រដ្ឋាភិបាល»។
​លោក​បាន​បន្ថែមថា វា​មិន​ទាន់​ច្បាស់​ទេ​ ថា​តើ​​លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល​បច្ចុប្បន្ន​ នឹង​​កាន់​ក្រសួង​មួយ​ណា​នោះ ប្រសិន​បើ​មាន​​គម្រោង​ផ្លាស់​ប្តូរ​​​ ដែល​សេចក្តី​សម្រេច​នេះ​​ចុងក្រោយ​ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។
​ការ​ផ្លាស់​ប្តូរ​នេះ ​មិន​អាច​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក​នេះទេ​។ តំណាង​រាស្រ្ត​គណបក្ស​​ប្រជា​ជន​ បាន​ចូល​កាន់​អាសនៈ​របស់​ខ្លួន​ ក្នុង​រដ្ឋ​សភា​​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​ ​ប៉ុន្តែ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ទាំង ៥៥ របស់​គណបក្ស​សង្គ្រោះជាតិ បានរក្សា​ជំហរ​ធ្វើ​ពហិការ។
​លោក យៀប បាន​អះអាង​ថា ការ​បំបែក​​ក្រសួង​​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល​នេះ​នឹង​ផ្តល់​លទ្ធ​ភាព​ដល់​មន្រ្តី​ ឲ្យ​ផ្តោត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់ខ្លួន និង​បំពេញ​ការ​ងារ​បាន​ច្រើនថែម​ទៀត។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ បាន​លើក​ឡើង​ថា ​​វា​គ្រាន់តែ​ជួយ​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន និង​បង្កើត​ការិយាល័យ​ធិបតេយ្យ​ថែម​ទៀត​ប៉ុណ្ណោះ។
​លោក យៀប បាន​បន្ត​ថា៖ «[ឧស្សាហកម្ម​រឹង​មាំ] មានសារៈ​សំខាន់​ចំពោះ​ផល​ប្រយោជន៍​ជាតិ ដូច្នេះ យើង​ត្រូវ​ធានា​ថា រដ្ឋាភិបាល​ធ្វើ​ការ​មានប្រសិទិ្ធ​ភាព​»។
​​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​បង្កើត​ក្រសួង​ថ្មី​ នឹង​​មិន​ជួយ​ឧស្សាហកម្ម​នេះ​បាន​ច្រើន​ទេ ​ទន្ទឹម​នឹង​នេះ​វា​បង្កើន​ឧបសគ្គ ​​ការិយាល័យ​ធិបតេយ្យ​​​កាន់តែ​ច្រើន។ លោក​បាន​បន្ត​ថា៖ «វា​គ្មាន​ប្រយោជន៍​ទេ។ នេះ​គ្រាន់តែ​បង្កើន​ការិយាល័យ​ធិបតេយ្យ ​ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ និង​បង្កើន​ការ​ចែក​រំលែក​អំណាច​របស់​បក្ស​ពួក»។ ​

​​ក្នុង​របៀប​វារៈ​នៅ​សម័យ​ប្រជុំ​​រដ្ឋ​សភា​នៅ​ថ្ងៃ​ស្អែក​នេះ​​ គឺ​​មាន​សេចក្តី​ព្រាង​ច្បាប់​ថវិកា​​ជាតិ​ឆ្នាំ ២០១៤ ​ដែល​​កំណត់​ថវិកា​ជាង ៦ លាន​ដុល្លារ​ ដល់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល៕

ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...