តារាចម្រៀង និងសម្ដែងតៃវ៉ាន់ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងអំឡុងឆ្នាំ ២០០២ តាមរយៈរឿង “ស្នេហាបួនដួង” ឬ “F4” គឺ ម៉ីជូ ឬ Vanness Wu បានចាប់ដៃមិត្តស្រីយូរអង្វែងជនជាតិសិង្ហបុរីចូលរោងការហើយ។ អាពាហ៍ពិពាហ៍របស់គូស្នេហ៍ទាំងពីរបានប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗ ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកបន្ទាប់ពីចុះឈ្មោះរៀបអាពាហ៍ពិពាហ៍រួចរាល់នៅសិង្ហ បុរីកាលពីខែសីហាកន្លងទៅ។
តារាចម្រៀងភ្នែកតឹងជាងគេក្នុងចំណោមសមាជិក ៤ នាក់របស់ F4 បានសរសេរនៅក្នុងប្លុករបស់ខ្លួនដោយរីករាយថា៖ ”ចុងបញ្ចប់ខ្ញុំបានរកឃើញមនុស្សដែលអាចរាំជាមួយខ្ញុំដល់ ចុងបញ្ចប់ហើយ”។ បន្ថែមពីនេះ បុរសវ័យ ៣៥ ឆ្នាំបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយ ភរិយាវ័យ ៣១ ឆ្នាំ ដែលបានជួបគ្នាកាលថតបទចម្រៀង “My Kingdom” កាលពីឆ្នាំ ២០០៦។ អាពាហ៍ពិពាហ៍ខាងលើមានការចូលរួមពីសំណាក់បងប្អូន មិត្តភ័ក្ដិ និងអ្នកសិល្បៈប្រហែល ១០០ នាក់ ដោយក្នុងនោះក៏មានតារាចម្រៀងស្រី Elva Hsiao ចូលរួមសម្ដែងបទ “I Do” ផងដែរ។ ទោះជាយ៉ាងណាសមាជិកបីនាក់ទៀតរបស់ F4 មិនបានចូលរួមមង្គលការនេះទេព្រោះជាប់រវល់នឹងការងារ។
ប្រភពពី៖ HappyCambodia.com
No comments:
Post a Comment