ចំឡង ស្រ៊ីមឿង អតីតមេដឹកនាំក្រុមអាវលឿង កាលពីថ្ងៃចន្ទបានប្រកាសខ្លួនថានឹងដឹកនាំធ្វើការប្រឆាំងតវ៉ារបស់ក្រុម"កងទ័ពប្រជាជន"ដើម្បីប្រឆាំងនឹងការសំរេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)អំពីដីជាប់ប្រាសាទព្រះវិហារនៅល្ងាចថ្ងៃចន្ទនេះ។
លោកបាននិយាយថា លោកសុនធិ លីមថងគុល ដែលជាអតីតមេដឹកនាំក្រុមអាវលឿងម្នាក់ទៀត ក៏នឹងចូលរួមការជួបជុំនេះ ដោយលោកសុនធិ មានក្រុមបណ្តាញសារព័ត៌មានManager Groupជួយគាំទ្រយុទ្ធនាការនេះ។ លោកចំឡងក៏បានអំពាវនាវអោយមានកំណែទំរង់ជាតិមួយដើម្បីបញ្ចប់បញ្ហានយោបាយ ដោយលោកបាននិយាយដូច្នេះថា"យើងសង្ឃឹមថានឹងមានកំណែទំរង់ជាតិមួយលើគ្រប់ទិដ្ឋភាពដើម្បីបញ្ចប់បញ្ហាទាំអស់និងនាំដល់ដំណោះស្រាយឋិតថេរមួយ"។
មុននេះក្រុម"កងទ័ពប្រជាជនប្រឆាំងរបបថាក់ស៊ីន"បានប្រគល់លិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយទាមទារអោយរដ្ឋមន្ត្រីច្រានចោលអំណាចរបស់តុលាការICJនេះ។ មេដឹកនាំក្រុមនេះម្នាក់បានអានសេចក្តីថ្លែងការណ៍មួយមុននឹងប្រគល់លិខិត។សេចក្តីថ្លែងការណ៍បាននិយាយថា"ថៃនឹងមិនទទួលយកអំណាចរបស់ICJនិងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវតែការពារទឹកដីថៃជិតប្រាសាទព្រះវិហារ"។
ក្រុមនេះក៏បានប្រាប់អ្នកយកព័ត៌មានថា ទាហានថៃគួរបាញ់នរណាម្នាក់ដែលឆ្លងព្រំដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់៕
ប្រភពពី៖ ភូមិអច្ឆរិយៈ
No comments:
Post a Comment