ងាយៗដើម្បីប្រាកដថា ស្រីក្រមុំម្នាក់នៅមានភាពបរិសុទ្ធឬក៏អត់នោះ។
ប៉ុន្តែក្នុងខណៈនេះយើងខ្ញុំសូមលើកយកនូវអត្ថបទស្រាវជ្រាវថ្មីមួយទៀត
បង្ហាញអំពីកត្តាមួយចំនួនដែលធ្វើអោយសុភាពនារីទាំងឡាយចូលចិត្ត
លេងល្បែងលើគ្រែ។ យោងតាមគេហទំព័របរទេសមួយបានអោយដឹង
ចំនួនមនុស្សស្រីដែលអាចឈានដល់ចំណុចកំពូលបានក្នុងពេលរួមភេទ
នោះគឺមានតែ ៨ទៅ ១៥ភាគរយប៉ុណ្ណោះ ស្រប
ពេលដែលបុរសមានស្ទើរ
តែ ១០០ភាគរយ។
កត្តាទាំងអស់នេះ សអោយឃើញថា បុរសយើងមួយចំនួនពិតជាធ្វើបាប
ដល់អារម្មណ៍មនុស្សស្រីទាំងអស់នោះណាស់ ដោយទុកពួកគេចោលនៅ
កណ្តាលទន្លេ ដែលពិបាកនឹងហែលអោយបានដល់ត្រើយ។ អត្ថបទដដែ
លបានបន្តថា តាមការពិតមនុស្សស្រីគឺមានអារម្មណ៍និងចំណង់ផ្លូវភេទ
ច្រើនជាងបុរសទៅទៀត តែដោយសារពួកគេទាំងនោះមិនហ៊ាននិយាយ
ចេញមកក្រៅតែប៉ុណ្ណោះ។ តើមានអំនះអំណាងអ្វីដែល ហ៊ាននិយាយថា
ស្ត្រីចូលចិត្តលេងល្បែងលើគ្រែច្រើនជាងបុរសនោះ? ដើម្បីអោយប្រិយ
មិត្តកាន់តែជ្រាបច្បាស់ យើងសូមបកស្រាយទៅលើចំណុចនីមួយៗតាម
លំដាប់ដូចតទៅ៖
១. សិច ផ្តល់នូវភាពសុខស្រួល
យើងបានដឹងរួចមកហើយថា ដៃគូរួមភេទទាំងអស់តែងតែប្រាថ្នាចង់អោយបា
នទៅដល់ត្រើយរៀងៗខ្លួនខណៈដែលពួកគេរួមភេទជាមួយគ្នានោះ។ ដូចនេះ
ស្ត្រីក៏មិនខុសពីភាគីបុរសដែរពួកគេក៏ចេះគេងស្រមៃចង់រួមភេទ ដើម្បីបំពេញ
ចំណង់របស់ពួកគេដែរ។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា តួលេខតិចតួចបំផុតដែល
បានបង្ហាញថា ស្ត្រីអាចទទួលបានអារម្មណ៍សុខស្រួលពីដៃគូបន្ទាប់ពីពួកគេ
រួមភេទ។
២. សិច ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ
ការរួមរ័ក្សជាសិល្បៈមួយដែលអាចធ្វើឱ្យស្ដ្រីមានអារម្មណ៍ល្អចំពោះខ្លួនឯង
ថែមទាំងអាចអោយនាងបាត់អស់នូវទុកកង្វល់បានទៀតផង។ យោងទៅតាម
ការស្រាវជ្រាវបានអោយដឹងថា ចំនួនមនុស្សស្រីច្រើនលើសលុបសប្បាយរីក
រាយបន្ទាប់ពីនាងបានរួមដំណេកជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់។ លើ
សពីនេះ សិច អាចជួយកាត់បន្ថយនូវជំងឺផ្សេងៗមួយចំនួនបានទៀតផង។
ម្យ៉ាងវិញទៀត បើតាមសម្តីរបស់អ្នកជំនាញខាងសុខភាពផ្លូវភេទបានអោយ
ដឹង រាល់គូស្នេហ៏ទាំងអស់ចាំបាច់រួមភេទអោយបាន២ដងក្នុងមួយសប្តាហ៏
ដើម្បីអោយទទួលបានសុខភាពល្អ។
៣. សិច ផ្តល់ភាពស្និទ្ធស្នាលជាមួយដៃគូរបស់ខ្លួន
ការរួមភេទ ជាចំណុចមួយសំខាន់គួបផ្សំផងដែរ សម្រាប់ធ្វើឱ្យទំនាក់ទំនង
ស្នេហា មានភាពស៊ីជម្រៅនិងស្និទ្ធស្នាល ហើយជាពិសេសវាអាចជួយអោយ
ទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរកាន់តែមានភាពរឹងមាំបានថែមទៀត
ផង។ ប៉ុន្តែក្នុងចំណុចនេះមិនមែនបានន័យថា ស្ត្រីគ្រប់រូបចាំបាច់ត្រូវតែរួម
ភេទជាមួយគូសង្សារបស់ខ្លួន ដើម្បីរក្សានូវសេចក្តីស្នេហាអោយបានគង់វង្ស
នោះទេ។
៤. សិច បំបាត់នូវអារម្មណ៍តប់ប្រមល់
ការលេងល្បែងលើគ្រែរវាងបុរសនិងស្ត្រីមិនមែនគ្រាន់តែដើម្បីបំពេញចំណង់
តណ្ហារៀងៗខ្លួននោះទេ ប៉ុន្តែវាក៏បានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនយ៉ាងបាន
ផងដែរ។ សិច អាចផ្តល់នូវភាពស្រស់ស្រាយ បាត់អស់នូវទុកកង្វល់ដែលហត់
នឿយពីការងារ។ អាស្រ័យដូចនេះសូមគូស្នេហ៏ទាំងអស់ត្រូវចេះរក្សាពេលវេ
លាអោយកាន់តែមានតម្លៃពេលដែលចង់លេងល្បែងស្នេហា។ សូមកុំព្យាយា
មរំលោភបំពានទៅលើដៃគូដោយប្រការណាមួយអោយសោះ ត្រូវចេះយោគ
យល់និងអធ្យាស្រ័យប្រសិនបើដៃគូសំណូមពរ។
៥. សិច ជាសិល្បៈនៃលំហាត់ប្រាណ
ការរួមរ័ក្សមិនត្រឹមតែបានផ្តល់នូវភាពស្រណុកសុខស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏
ជារូបភាពមួយនៃការហាត់ប្រាណផងដែរ។ ជាធម្មតានិយមន័យនៃពាក្យលំហា
ត់ប្រាណគឺ ការមានចលនា ឬការធ្វើនូវសកម្មភាពផ្សេងៗ ដូចនេះការរួមភេទ
ដែលត្រូវទាមទារអោយដៃគូទាំងពីរមានភាពរស់រវើក ពោលគឺត្រូវធ្វើការផ្លាស់
ប្តូរក្បាច់អោយបានច្រើនដងដើម្បីកុំអោយស្ពឹកសរសៃ ឬស្ពឹកស្រពន់រាងកាយប
ន្ទាប់ពីការធ្វើប្រតិបត្តិការ។ ការផ្លាស់ប្តូរចលនាច្រើនដង មិនត្រឹមតែជាការហាត់
ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយពន្យារពេលនៃការបាញ់ចេញទឹក
ស្ពែម របស់ភាគីបុរសបានទៀតផង។
៦. ការមករដូវរបស់ស្ត្រី
យោងតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញអោយដឹងថា ស្ត្រីភាគ
ច្រើនមានចំណង់ផ្លូវភេទខ្លាំងក្នុងចន្លោះដែលពួកនាងមករដូវ។ ក្នុងអត្ថបទ
ដដែលបានបន្ថែមថា ពួកគេមានអារម្មណ៍រវើរវាយ អណ្តែតអណ្តូងនិងមាន
មនុស្សមួយចំនួនចង់រួមភេទខ្លាំង អោយខាងតែបាន។ អាស្រ័យហេតុនេះ
ក្នុងនាមជាស្ត្រីគប្បីកុំនៅជិតមនុស្សប្រុសតែពីរនាក់នៅកន្លែងស្ងាត់ ព្យាយាម
នៅកន្លែងណាដែលមានមនុស្សច្រើន ហើយជាពិសេសជៀសវាងការមើល
នូវរឿងអាសអាភាសន៏។
សរុបសេចក្តីមកវិញ ចំពោះស្ត្រីខ្មែរគ្រប់រូបបើទោះបីជាចំណុចខ្លះត្រូវឬខុសចំ
ពោះខ្លួនក្តីចូរធ្វើការសិក្សា ស្វែងយល់បន្ថែមអោយបានច្រើនចំពោះបញ្ហាទាំង
នេះដើម្បីបញ្ចៀសការដើរគន្លងប្រពៃណីដូនតារបស់យើងដោយប្រការណា
មួយ។ មួយវិញទៀតចំពោះបុរស សូមកុំឆ្លៀតឱកាសនៅពេលដែលដឹងថាដៃ
គូរបស់ខ្លួនកំពុងតែមានចំណង់ផ្លូវភេទខ្លាំង សូមរក្សា និងការពារកិត្តិយសដៃ
គូជាទីស្រឡាញ់របស់យើងទើបជាមនុស្សល្អសម្រាប់សង្គម៕
ប្រភពពី៖ ភូមិអច្ឆរិយៈ
No comments:
Post a Comment