កាមេរ៉ាឃ្លាំមើល នឹងជួយកាត់បន្ថយឧក្រិដ្ឋកម្ម នៅបាងកក |
ស្នងការ
ប៉ូលីសបាងកក ប្រទេសថៃ (MPB)
បានមានផែនការតម្លើងបន្ថែមកាមេរ៉ាឃ្លាំមើលសន្តិសុខ
នៅរដ្ឋធានីប្រទេសនេះចំនួន ១ លានទៀត ក្នុងរង្វង់ ៣ ឆ្នាំ
សំដៅកាត់បន្ថយឧក្រិដ្ឋកម្ម ការពារសន្តិសុខសាធារណៈ ។
កាសែតបាងកកប៉ុស្តិ៍ ចុះថ្ងៃទី២៦
សីហា បានដកស្រង់សម្តីរបស់នាយករង MPB លោក Adul Narongsak ថាៈ MPB
នឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនរ៉ាប់រងបន្ទុក គឺ TOT នៅថ្ងៃទី៩
កញ្ញា សម្រាប់ដាក់កាមេរ៉ា តាមគម្រោងមួយមានឈ្មោះថា
“ព្រនេត្រទិព្វ” ។
កាមេរ៉ានេះ នឹងត្រូវបានដាក់នៅតាមផ្ទះ របស់អ្នកដែលបានចុះបញ្ជីចូលរួមគំរោង ។ រយៈពេលចុះបញ្ជីអូសបន្លាយត្រឹមថ្ងៃទី៩ កញ្ញា ហើយការរៀបចំតម្លើង គឺនៅថ្ងៃទី៥ វិច្ឆិកា ខាងមុខនេះ ។
គ្រោងការណ៍ព្រះនេត្រទិព្វ នេះ ត្រូវបានប្រកាសជាសាធារណៈ តាំងពីចុងឆ្នាំទៅមិញ ជាមួយមហិច្ឆិតាប្រែក្លាយ បាងកក ជាទីក្រុងសន្តិសុខ ដូចនៅក្រុងឡុងដ៍ ប្រទេស អង់គ្លេស ។ តាមកាសែតបាងកកប៉ុស្តិ៍ នោះពលរដ្ឋអាចចូលរួមពី ១០០ បាត ទៅ ២០០ បាត ក្នុង១ខែ សម្រាប់ចំណាយនៃការរៀបចំតម្លើង និងថែទាំកាមេរ៉ា ហើយទទួលបានមកវិញនូវកិច្ចការពារជាប្រចាំ ។
ប៉ូលីសបាងកក បានឲ្យដឹងថា បណ្តាកាមេរ៉ា នឹងត្រូវបានឃ្លាំមើលដោយកងកម្លាំងប៉ូលីស នៅស្នាក់ការកណ្តាល ក៏ដូចជាប៉ុស្តិ៍ប៉ូលីសទាំង ៨៨ នៃទីក្រុងទាំងមូល ។ កាមេរ៉ាទាំងនេះ នឹងផ្តល់ឲ្យនូវភស្តុតាង ព័ត៌មានបទល្មើស ក្នុងនោះ សំខាន់ជួយឲ្យការស៊ើបអង្កេតករណីរបស់ប៉ូលីស ត្រូវកាត់បន្ថយច្រើន ៕

ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment