Monday, November 11, 2013

កំហុស ៣យ៉ាង របស់ស្ត្រីពេលត្រូវប្រុសក្បត់ចិត្ត




ក្រោយ​ពី​បាន​ដឹង​ ​ឬ​ក៏​សង្ស័យ​ថា​ប្រុស​បណ្តូល​ស្នេហ៍​របស់​អ្នក​កំពុង​តែ​លួច​ក្បត់​ចិត្ត​ អ្នក​គួរ​តែ​ចៀស​វាង​នូវ​កំហុស​បី​យ៉ាង​ដូច​ខាង​ក្រោមៈ​ 

កំហុស​ទី​១:​ ​ស៊ើប​អង្កេ​ត​ ​នៅ​ពេល​ដែល​ស្រ្តី​សង្ស័យ​ថា​បុរស​ដែល​ខ្លួន​ស្រឡាញ់​ក្បត់​ចិត្ត​អ្វី​ដែល​ជា​កំហុស​ទី​មួយ​របស់​ស្រ្តី​ ​គឺការ​បង្កើត​បេស​កកម្មស្វែង​រក​ការ​ពិត​។ ​ការ​តាម​ដាន​ដៃ​គូ​របស់​ខ្លួន​ឯង​ ​គឺ​ជា​ការ​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​ដើម្បី​ស៊ើប​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ជា​ការ​ពិត​ទៅ​ហើយ​នោះ​។ ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើឲ្យទំនាក់ទំនងកាន់តែប្រេះឆាថែមមួយកម្រិតទៀត។ អ្នកមិនចាំបាច់រកភស្តុតាងពីការផិតក្បត់របស់បុរសនោះទេ តែអ្នកត្រូវរកឲ្យឃើញថាតើអ្វីទៅដែលធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរក្លាយជាបែបនេះ។ ទោះបីជាអ្នករកឃើញថាប្តីរបស់អ្នកក្បត់ឬមិនក្បត់វាមិនអាចផ្លាស់ប្តូរអ្វីបាននោះទេ។ ការព្យាយាមបែបខុសឆ្គងមួយចំនួនក្នុងការរកឲ្យឃើញពីទង្វើក្បត់នេះនឹងមិនផ្តល់ឲ្យអ្នកនូវអារម្មណ៍ដែលអ្នកចង់បាននោះទេ វានឹងគ្រាន់តែធ្វើឲ្យអ្នកឆ្គួតតែប៉ុណ្ណោះ។

កំហុសទី២: បន្ទោសស្រ្តីដ៏ទៃ 
អ្នកប្រហែលជាគិតថាស្រ្តីដែលលួចយកបេះដូងប្តីរបស់អ្នក គឺជាកញ្រ្ជោងបិសាចហើយមែនទេ ប៉ុន្តែនេះមិនមែនជាចំណុចដែលអ្នកគួរធ្វើនោះទេ។ មនុស្សស្រីម្នាក់នោះមិនដែលប្តេជ្ញា ឬក៏សន្យាថាស្មោះនឹងអ្នករួចហើយក្បត់នឹងអ្នកនោះទេ អ្នកដែលធ្វើបែបនេះគឺប្តីរបស់អ្នក។ នៅពេលដែលមនុស្សប្រុសក្បត់មិនមែនមកពីគាត់ត្រូវបានពង្វក់ដោយស្រ្តីដែលមានមន្តស្នេហ៍ផ្សេងនោះទេ។ មិនមែនគាត់ក្បត់ដោយសារមានស្រីផ្សេងផ្តល់អ្វីឲ្យគាត់លើសពីអ្នកនោះទេហើយក៏មិនមែនស្រីម្នាក់នោះល្អជាងអ្នកដែរ។ អ្នកដែលក្បត់គឺជាប្តីរបស់អ្នក បើគាត់មិនមែនជាមនុស្សដែលក្បត់នោះទេ ទោះបីមានស្រីស្អាតចុះពីឋានសួគ៌ាល័យក៏គ្មានប្រយោជន៍ដែរ។ សូមកុំបន្តការខឹងច្រឡោតដាក់ស្រីដូចគ្នាទៀតធ្វើអ្វី។ ចូរផ្តោតអារម្មណ៍ទៅលើមូលហេតុអ្វីបានជាប្តីរបស់អ្នកបានក្បត់ពាក្យសន្យាដែលថាស្នេហ៍តែអ្នកមួយវិញទើបជាការប្រសើរ។ ទោះបីអ្នកកម្ចាត់មនុស្សស្រីម្នាក់នោះចោល ក៏គង់តែគាត់ទៅរកស្រីផ្សេង បានដូចតែគ្នាទេ ប្រសិនបើគាត់មិនចោលគំនិតក្បត់ទេនោះ ព្រោះមិនមែនមានស្រី តែម្នាក់ទេនៅលើលោក។

៣. កំហុសទី៣: ផ្លាស់ប្តូរខ្លួនឯងដើម្បីបុរសម្នាក់នោះ 
ប្រសិនបើបុរសដែលអ្នកស្រឡាញ់កំពុងតែក្បត់អ្នក អ្វីចុងក្រោយដែលអ្នកចង់បានគឺរក្សាគាត់ឲ្យជាប់។ ប៉ុន្តែការក្បត់គឺជាអាកប្បកិរិយាមួយដែលពិបាកនឹងបញ្ឈប់ណាស់ទោះបីជាគាត់បានសន្យាអ្វីចំពោះអ្នកឬក៏អ្នកបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដែលគាត់ចង់បានក៏ដោយ។ អ្នកត្រូវចាំថាអ្នកមិនមែនជាដើមហេតុដែលធ្វើឲ្យគាត់ក្បត់នោះទេ ដូច្នេះហេតុអ្វី បានជាអ្នកត្រូវធ្វើនូវរឿងដែលអ្នកមិនពេញចិត្ត។ ត្រូវគិតថាបុរសដែលក្បត់ចិត្តគឺជាមនុស្សដែលគ្មានទំនួលខុសត្រូវក្នុងការថែរក្សានូវទំនាក់ទំនងស្នេហាដែលខំសាងដោយអ្នកទាំងពីរនាពេលកន្លងមក។ សូមបញ្ឈប់ការគិតថា ប្រសិនបើអ្នកស្អាតជាងនេះ ស្គមជាងនេះ ឬក៏ពូកែជាងនេះប្រហែលជាគាត់ឈប់ក្បត់អ្នក។ ប្រសិនបើគាត់ជាមនុស្សដែលមានសន្តានក្បត់ទោះ អ្នកប្រឹងកែយ៉ាងណាក៏ឥតប្រយោជន៍ដែរ។ ត្រូវគិតថាបុរសក្បត់ម្នាក់នោះមិនមែនជាគូរបស់អ្នកនោះទេហើយអ្នកក៏មិនត្រូវផ្ញើជីវិតរបស់អ្នកជាមួយបុរសបែបនេះដែរ។ 

ប្រភពពី៖ ភូមិអច្ឆរិយៈ

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...