Saturday, November 16, 2013

ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ​នៅ​ខេត្តសៀមរាប

T-11-16-13-f-full
សៀមរាប ៖ ទាក់ទិន​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក សំពះ​ព្រះ ខែ​នេះ គឺ​ដើម្បី​រំលឹក​ទៅ ដល់​គុណ​ព្រះ​គង្គា ដែល​បាន​ផ្តល់​ដល់​មនុស្ស សត្វ រុក្ខជាតិ​ទាំងឡាយ ឲ្យ​បាន​រស់រាន​មាន​ជីវិត សំខាន់​លើ​ការស្រោចស្រព​ភោគផល​ដំណាំ ចិញ្ចឹមជីវិត ហើយក៏​ជា ពិធី​មួយ​រំលឹក និង គោរព​ដល់​វីរភាព​នៃ​បុព្វបុរស នៃ ទាហានជើងទឹក នា​ជំនាន់​ដើម​ដែល​បាន ពលី​ជីវិត ក្នុង​ការ​ធ្វើសឹក​សង្គ្រាម​តាមផ្លូវ​ទឹក ហើយ​ទទួល​បាន​នូវ ជ័យជំនះ​លើ​ខ្លាំង​សត្រូវ ជូន ដល់​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង។
ទោះបី ​មានការ​ខក​ខាត​មិនបាន​គោរព ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ នេះ ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង បាន​ជួប​នូវ គ្រោះធម្មជាតិ និង ការ​យាង ចូល​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ធ្វើ​ឲ្យ​មានការ ខកខាន។ តែ​ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន ធ្វើការ​ប្រកាស​ដល់​បណ្ដា​ខេត្ត ស្រុក ដែល​មាន​លទ្ធភាព ក្នុង​ការរៀបចំ​ពិធីបុណ្យ​អុំ​ទូក បណ្ដែត ប្រទីប អកអំបុក សំពះ​ព្រះ​ខែ​នេះ​នៅ​តាម​បណ្ដា​ខេត្ត​របស់​ខ្លួន។ ក៏ប៉ុន្តែ នៅ​ខេត្ត សៀមរាប ឆ្នាំ ២០១១ ដល់​២០១៣​នេះ ក៏​ជួប​នូវ​គ្រោះ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ហើយ​អាជ្ញាធរ ខេត្ត​ក៏​មិន បាន​ធ្វើ​ការ​ហាម​ឃាត ដល់​ប្រជាពលរដ្ឋ ឬ​បណ្ដា​ក្រុមហ៊ុន​ណាមួយ​ឡើយ ក្នុង​ការគោរព ប្រពៃណី ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ។
នៅ ​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៣​នេះ ដែល​រៀបចំឡើង​ដោយ​សមាគមន៍ និង ក្រុមហ៊ុន ស៊ូ​ជី​ញ ស្ថិតនៅ​សង្កាត់​ចុងឃ្នៀស​ក្រុង​សៀមរាប ក៏​ដូច​នៅ​រមណីយដ្ឋាន​ភូមិ​វប្បធម៌ បាន​រៀបចំ ធ្វើ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដើម្បី​រំលឹក និង គោរព​ដល់ វីរភាព​នៃ​បុព្វបុរស​នៃ​ទាហានជើងទឹក​នា ជំនាន់​ដើម​ដែល​បាន​ពលី​ជីវិត ក្នុង​ការ​ធ្វើសឹក​សង្គ្រាម តាមផ្លូវ​ទឹក ហើយ​ទទួល​បាន​នូវ ជ័យជំនះ​លើ​ខ្លាំង​សត្រូវ ជូន​ដល់​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង ហើយក៏ ជា​មធ្យោបាយ​មួយ ក្នុង​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក ទស្សនា​កម្សាន្ត និង ស្វែងយល់​ពី​ប្រវត្តិ នៃការ​ធ្វើសង្គ្រាម​តាមផ្លូវ​ទឹក ដែល​បុព្វបុរស​ខ្មែរ​យើង បាន​ចារឹក​ទុក នៅ​តាម​ថ្ម​ជញ្ជាំង​ប្រាង្គ ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មា​ផង​ដែរ។ ម្យ៉ាង ទៀត​ការ​ប្រារព្ធ ពិធី​នេះ​ឡើង ក្នុង​គោលដៅ​លើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជាតិ ហើយក៏​ជា​យុទ្ធសាស្ត្រ​ក្នុង ការ ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា កម្សាន្ត នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ ទេសចរណ៍ វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ឲ្យ​បាន​កាន់ តែ ច្រើនៗ​ឡើង។ ពិធី​នេះ​ក៏​បង្ហាញ​នៅ​ចំពោះ​សាធារណមតិ​ជាតិ អន្តរជាតិ អំពី​ភាព​សម្បូរ​បែប ខាង​វិស័យ វប្បធម៌ អ​រី​យ​ធម៌ របស់​ខ្មែរ និង ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កម្ពុជា កំពុង​ស្ថិត ក្នុង​សុខ​សន្តិ ភាព សុខដុមរមនា ពេញ លេញ​ទូទាំង​ប្រទេស។
ក្នុង ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​តំបន់​ចុងឃ្នៀ​ស​នេះ យើង​សង្កេតឃើញ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ ចូលរួម​ទស្សនា​កម្សាន្ត យ៉ាង ច្រើន​កុះករ ក្រោម​ដំបូល​សុខ​សន្តិភាព សុវត្ថិភាព ក្នុង​ភាព​សប្បាយ​រីករាយ​ក្រៃលែង​ផង​ដែរ។


សូម ​បញ្ជាក់​ផង​ដែរ​ថា ទូក​ដែល​បាន​ចូលរួម​ប្រកួត មាន​ចំនួន​៣០​ទូក ស្មើ​១៥​គូរ ដែល មាន​កីឡាករ ជា​ប្រជា​នេសាទ​នៅ​សហគមន៍​ចុងឃ្នៀស ដែល​មាន​រយៈពេល​២​ថ្ងៃ៕

T-11-16-13-ff-full
T-11-16-13-fff-full

ប្រភពពី៖ កម្ពុជាថ្មី

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...