Tuesday, November 12, 2013

​លោកស្រី យី​ង ឡាក់ អំពាវនាវ​ឲ្យ​ប្រជាជន​បញ្ឈប់​ការតវ៉ា​

បាតុករស្រែកប្រឆាំងនឹងការអនុម័តច្បាប់លើកលែង
ទោសអ្នកនយោបាយ (រូបភាពពី​ AFP)

នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង ឡាក់​ស៊ីណា​វ៉ាត់​ត្រា អំពាវនាវ​ដល់​អ្នក​ត​វ៉ា​ប្រឆាំង រដ្ឋាភិបាល​ឲ្យ​បញ្ចប់​ការប្រមូលផ្តុំ​តវ៉ា​នៅ​តាម​ផ្លូវ បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​បាន​ទម្លាក់ចោល សេចក្តីព្រាងច្បាប់​លើកលែងទោស​ដល់​អ្នកនយោបាយ​។​
​សារព័ត៌មាន ​Channel News Asia ចុះផ្សាយ​ថា លោកស្រី យី​ង ឡាក់ អំពាវនាវ​ឲ្យ ប្រជាជន​បញ្ឈប់​ការតវ៉ា​នៅតាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបា​លលោកស្រី​​អភិវឌ្ឍន៍​ប្រទេស​បាន​ពេញលេញ​។ មនុស្ស​ប្រមាណ​៥០០០០​នាក់ បាន​ប្រមូលផ្តុំ​នៅកណ្តាល​ទីក្រុង​បាងកក​ ក្នុង​ពេល​កន្លង​ទៅ ដើម្បី​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​លើកលែងទោស ដល់​អ្នកនយោបាយ ហើយ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចំនួន​អ្នក​តវ៉ា​ប្រមាណ​២៥០០នាក់​នៅ​តែ​បន្ត​តវ៉ា​។​
​ទោះ​យ៉ាងណា​សេចក្តីព្រាងច្បាប់​លើកលែងទោស​ អ្នក​នយោបាយ​របស់​រដ្ឋាភិបាល លោកស្រី យី​ង​ឡាក់ ត្រូវ​សមាជិក​ព្រឹទ្ធសភា​ច្រាន​ចោល​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តែ​ប្រជាជនបន្ត​តវ៉ា​។
​គណបក្ស​ប្រជាធិបតេយ្យ​ ជា​គណបក្ស​ប្រឆាំង​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក អា​ប់ ភី​ស៊ីត​វេចា​ជីវ៉ា ដែល​ទទួលបាន​ផលប្រយោជន៍​ផ្នែក​នយោបាយ​ ពី​ការតវ៉ា​នោះ បាន​អំពាវនាវ ឲ្យ​ប្រជាជ​នតវ៉ា​ទូទាំងប្រទេស​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ពុធ​ស្អែក​នេះ ដើម្បី​ទាមទារ រដ្ឋាភិបាល​របស់ លោកស្រី​យី​ង ឡាក់ ធានាថានឹង​មិន​រៀបចំ​ច្បាប់​លើកលែងទោស​ អ្នកនយោបាយ​នោះ​ជាថ្មីទេ​៕

ប្រភពពិ៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...