“ឋានសួគ៌ពេស្យា” ឬ “រាជធានីសិច” ឬក៏ “រំយោលនៃឧស្សាហកម្មផ្លូវភេទ” គឺជាពាក្យដែលត្រូវបានគេប្រើដើម្បីនិយាយអំពីទីក្រុង Dongguan ប្រទេសចិន។
ជាយូរមកហើយ ទីក្រុង Dongguan នៃខែត្រ Guangdong ភាគខាងត្បូងប្រទេសចិន នៅតែត្រូវបានគេចាត់ទុកថា ជា “រាជធានីសិច” នៅប្រទេសចិន។ តាមរបាយការណ៍ ប្រជាជនក្នុងក្រុង Dongguan នេះ ប្រមាណជា ១០% ប្រកបមុខរបរបម្រើសេវាកំសាន្ដ(រកស៊ីផ្លូវភេទ)។
ប្រភពព័ត៌មានឱ្យដឹងថា តាមការគន់គូរ ក្នុងចំណោមប្រជាជន ចំនួន៧លាននាក់រស់នៅក្នុងក្រុង Dongguan គឺមានដល់ទៅ ៣សែននាក់ ជាស្ដ្រីបម្រើសេវាកំសាន្ដ។ មកដល់ក្រុង Dongguan អ្នកប្រាកដជានឹងត្រូវភ្ញាក់ផ្អើល ដោយសារតែហាងការ៉ាអូខេ និងរង្គសាលសម្រុះពណ៌ មានងងឹត មានភ្លឺ នៅគ្រប់កន្លែង គ្រប់តំបន់។ នេះគឺជាតំបន់ធ្វើសកម្មភាពរបស់ស្ដ្រីបម្រើសេវាកំសាន្ដ ឬបុគ្គលិកបច្ចេកទេស (ឃ្លាដែលអ្នកស្រុកហៅ សំដៅលើនារីរកស៊ីផ្លូវភេទ) ចំនួន ៣សែននាក់។
ឧស្សាហកម្មសេវាកំសាន្ដនៅ Dongguan រីកចម្រើនរហូតដល់ នៅពេលគេនិយាយដល់ Dongguan គេគិតដល់រឿងផ្លូវភេទ។ សកម្មភាពសេវាកំសាន្ដ នៅទីនេះ ក៏ប្រព្រឹត្តឡើងមានរបៀប និងប្រកបដោយអាជីពជាង ធៀបនឹងតំបន់ផ្សេង។
ដើម្បីបំបាត់នូវរូបភាពអាក្រក់ នាំមកនូវមុខមាត់ស្អាតស្អំថ្មីដល់ទីក្រុង ក្រុមអាជ្ញាធរ តែងបើកការវាយលុក បោសសម្អាត និងបិទទ្វារផ្ទះបនជាបន្ដបន្ទាប់។
ដើម្បីបំបាត់នូវរូបភាពអាក្រក់ នាំមកនូវមុខមាត់ស្អាតស្អំថ្មីដល់ទីក្រុង ក្រុមអាជ្ញាធរ តែងបើកការវាយលុក បោសសម្អាត និងបិទទ្វារផ្ទះបនជាបន្ដបន្ទាប់។
ប៉ុន្ដែ ទោះជាមានការបង្ក្រាបពីអាជ្ញាធរ ការលក់ដូរ ការប្រកបរបរបម្រើសេវាកំសាន្ដ នៅតែ រីករាលដាលយ៉ាងឆាប់រហ័ស និងក្លាយជាវិស័យមួយដែលទាក់ទិនមនុស្សជាច្រើន ព្រមទាំងបានបង្កើតចំណូលខ្ពស់គួរសម។
ក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃ ក្នុងខែសីហា ឆ្នាំ ២០១៣ នគរបាលបានចុះត្រួតពិនិត្យភោជនីយដ្ឋាន ៦កន្លែង និងចាប់បានមុខសញ្ញា ២០៩នាក់។ ប៉ុន្ដែ ដោយសារតែមានអង្គការចាត់តាំង និងបានប្រកបរបរនេះតាំងពីយូរយារមកហើយ ក្រុមអ្នកបម្រើសេវាកំសាន្ដនៅ Dongguan នៅតែរក្សាបានមុខរបររបស់ពួកគេ តែហាក់មានសភាពបិទបាំងជាងមុន។

ថ្មីៗនេះ ប្រទេសចិន បានបង្ហើបអំពីបញ្ហាឆ្លងជម្ងឺ HIV នៅក្រុង Dongguan ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមសមត្ថកិច្ចចិន សកម្មភាពផ្លូវភេទមិនមានសុវត្ថិភាព គឺជាកត្ដាចម្បងដែលនាំឱ្យឆ្លងជម្ងឺសហស្សវត្សនេះ ទន្ទឹមនឹងគ្រឿងញៀន និងការបញ្ចូលឈាមមិនមានសុវត្ថិភាព។
ប្រភពពី៖ CAMNEWS
No comments:
Post a Comment