Sunday, November 17, 2013

ភ្នំភ្លើង Mount Sinabung ផ្ទុះឡើងជាង ៣០០០ម៉ែត្រ នៅប្រទេសឥណ្ឌូនេស៊ី

កាលពីថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា កន្លងទៅនេះ មន្រ្តីឥណ្ឌូនេស៊ី បានប្រកាសពីគ្រោះថ្នាក់ នៃបន្ទុះភ្នំភ្លើង Mount Sinabung របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមមន្រ្តីព្រួយបារម្ភ ដោយសារតែផេះ និងឧស្ម័ន ដែលភាយចេញពីភ្នំ មានកំលាំងកាន់តែខ្លាំង និងកើតឡើងជាងមុន។
យ៉ាងណាក៏ដោយ រូបថតមិនគួរឱ្យជឿ នៃបន្ទុះភ្នំភ្លើង Mount Sinabung ដ៏ខ្លាំងក្លានោះ ត្រូវបានបង្ហោះ និងចែកចាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Twitter កាលថ្ងៃទី១៥ កន្លងទៅនេះ។
មន្រ្តីក្នុងខេត្ត Karo បានឱ្យដឹងថា នៅសប្តាហ៍នេះប្រជាជនប្រហែល ២,៥០០នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ចេញពីតំបន់នោះ។ ជាមួយគ្នានេះដែរ លោក Jhonson Tarigan អ្នកនាំពាក្យ របស់មន្រ្តីក្នុងខេត្ត Karo បានប្រាប់ឲ្យដឹងថា បំផ្ទុះនៃភ្នំភ្លើង Mount Sinabung នោះ មិនបានគំរាមកំហែង ដល់ប្រជាជននៅក្នុងភូមិស្រុកជិតនោះ ឲ្យរងរបួស ឬបាត់បង់ជីវិតឡើយ ដោយសារតែពួកគេ ត្រូវបានជម្លៀសចេញទាន់ពេល ទាំងអស់គ្នាតែម្តង។
គួរបញ្ជាក់ផងដែរថា ភ្នំ Mount Sinabung បានផ្ទុះឡើងជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ (ភ្នំនេះខានផ្ទុះឡើងចាប់ពីឆ្នាំ២០១០មក)។ នៅពេលផ្ទុះនោះ ភ្នំភ្លើង Mount Sinabung បានព្រួសផេះ យ៉ាងខ្ពស់ទៅលើផ្ទៃអាកាស ប្រហែល ២ម៉ាយ (ជាង ៣០០០ម៉ែត្រ) និងគ្របដណ្តប់ភូមិក្បែរនោះ ដោយផេះក្រាស់ពណ៌ប្រផេះ។ រីឯមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញភ្លាមៗតែម្តង។
ក្រុមមន្រ្តីជំនាញ បានប្រកាសប្រាប់ទៅប្រជាជន ឱ្យស្នាក់នៅឆ្ងាយពីភ្នំនោះ យ៉ាងហោចណាស់ ២ម៉ោយ (ជាង ៣០០០ម៉ែត្រ) ដើម្បីជាសុវត្ថិភាព។
យ៉ាងណាមិញ បើតាមសារព័ត៌មាន AP បានបញ្ជាក់ថា កាលពីឆ្នាំ២០១០ មានមនុស្សចំនួន ២នាក់ បានស្លាប់នៅពេលដែលភ្នំភ្លើង Mount Sinabung នេះផ្ទុះ ដោយឡែកនៅក្នុងឆ្នាំ២០១៣ នេះវិញ គឺមិនមានមនុស្សស្លាប់ ឬរងរបួសអ្វីឡើយ៕

ប្រភពពី៖ Khmerload

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...