យុវជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ។ រូបថត ម៉ៃ វីរៈ |
Wednesday, November 13, 2013
ឃាត់និងបញ្ជូនទៅតុលាការពីរនាក់ រឿងប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ SL
ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តឃាត់ខ្លួនជនសង្ស័យបង្កហេតុ ២នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបានដោះលែងពលរដ្ឋ ២៩ នាក់ នៅរសៀលថ្ងៃពុធនេះវិញ ជាប់ពាក់ព័ន្ធក្នុងអំពើហិង្សាប៉ះទង្គិចគ្នារវាងសមត្ថកិច្ចនិងកម្មកររោងចក្រ SL កាលពីម្សិលមិញ ដែលបានបណ្តាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត។ជនសង្ស័យទាំងពីរនាក់មានឈ្មោះ មាស នន់ ភេទប្រុស អាយុ ១៥ ឆ្នាំ មានមុខរបររើសអេតចាយ និង ឈ្មោះ វណ្ណី វណ្ណន អាយុ ១៩ ឆ្នាំ មានមុខរបរជាអ្នករត់រម៉ក់ដឹកខ្សាច់។ ប៉ុន្តែក្រុមគ្រួសារអ្នកទាំងពីរ បានអះអាងថា ពួកគេមិនបានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនោះទេ។ក្រុមគ្រួសារអ្នកពីរបានអំពាវនាវឲ្យអង្គការសិទ្ធិមនុស្សជួយរកយុត្តិធម៌ដល់ពួកគេទាំងពីរនាក់ផង។ដោយឡែក សមត្ថកិច្ចក៏បានធ្វើការដោះលែងពលរដ្ឋដែលត្រូវចាប់ខ្លួនកាលពីម្សិលមិញ អស់ហើយ ក្រោយពីមានការធានារបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេទាំងនោះ ដែលបានមកធ្វើការតវ៉ាមុខស្នងការដ្ឋានរាជធានីភ្នំពេញ។ចំពោះករណីស្ត្រីអ្នកលក់បាយស្លាប់ លោក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត។ភាគីខាងសហជីព កម្មករ SL និងភាគីខាងម្ចាស់រោងចក្រ និងមន្ត្រីនៃក្រសួងការងារ កំពុងធ្វើការចរចាគ្នានៅល្ងាចថ្ងៃពុធនេះ ពាក់ព័ន្ធនឹងការធ្វើកូដកម្មអស់រយៈពេល បីខែរបស់កម្មករ SLសារជាថ្មីទៀត បន្ទាប់ពីគ្មានដំណោះស្រាយកន្លងមក។
Subscribe to:
Post Comments (Atom)
គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ
និយាយឲ្យចំទៅ គ្នាយើងភាគតិចណាស់ អត់ផឹកកាហ្វេ ឬជាតិកាហ្វេអ៊ីន នៅពេលព្រឹក ហើយគ្នាយើងចូលចិត្តផឹកកាហ្វេ ដឹងច្បាស់វាធ្វើឲ...
-
នៅពេលដែលបានឃើញឬ បានឮផ្លេកបន្ទោរឡើងអ្នកណាក៏ភ័យខ្លាចដែរ និងច្បាស់ជាបិទភ្នែកបិទត្រចៀកជាមិនខាន ត្បិតអីពន្លឺរបស់...
-
ប្រធានាធិបតីចិន ហ្ស៊ីជីងភីង (រូបភាពដោយ www.theguardian.com) ប្រធានាធិបតីចិន ហ្ស៊ីជីងភីង នៅថ្ងៃអង្គារបានសន្យាដកឬកែវមន្ត្...
-
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម ដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ នាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់ស...
No comments:
Post a Comment