Tuesday, May 27, 2014

សៀវភៅ​«Brothers in Arms»​​ បង្ហាញ​ថា ចិន​ពាក់ព័ន្ធ​ជ្រាលជ្រៅ​ក្នុង​របប​ខ្មែរក្រហម

រូបភាព​នៃ​គម្រប​សៀវភៅ ដែល​មាន​ឈ្មោះថា ​«Brothers ​in ​Arms»​ឬ​ហៅ​ថា​ «បងប្អូន​​រួម​អាវុធ»។​
រូបភាព​នៃ​គម្រប​សៀវភៅ ដែល​មាន​ឈ្មោះថា ​«Brothers ​in ​Arms»​ឬ​ហៅ​ថា
​ «បងប្អូន​​រួម​អាវុធ»។​

— ប្រទេស​ចិន​ត្រូវគេ​មើល​ឃើញ​ថា​ បាន​ពាក់ព័ន្ធ​ជ្រៅ​ក្នុង​របប​ខ្មែរក្រហម​ចាប់​ពី​ទស​វត្សរ៍​១៩៧០​មក​ ទោះជា​ភស្តុតាង​នានា​ និង​ការ​និយាយ​ពីរឿង​ពាក់ព័ន្ធ​ជា​មួយ​ចិន​នេះ​មិន​សូវមាន​ការ​បង្ហាញ​ ឬ​និយាយ​ច្រើន​មានក្តី។​ ហើយ​បើតាម​ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជាច្រើន​ រាប់​ទាំង​អាវុធ​ ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ នេះ​ជា​ការ​អះអាង​ក្នុង​សៀវភៅ​ថ្មី​មួយ​ឈ្មោះ​«Brothers ​in ​Arms»​ឬ​ហៅ​ថា​ «បងប្អូនរួម​អាវុធ»​ និង​អ្នក​និពន្ធ​គឺ​សាស្ត្រាចារ្យ​អាមេរិកាំង Andrew​ Mertha។​

«ជាមួយ​នឹង​វិសាល​ភាព​បីសំខាន់​នៃការ​ផ្តល់​ជំនួយ​គឺ​ជំនួយ​យោធា ​ពាណិជ្ជ​កម្ម ​ហើយនឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នោះ​ ជំនួយ​ចិន​មាន​លទ្ធភាព​ធ្វើឲ្យ​គោល​នយោ បាយ​កម្ពុជា​ប្រជា​ធិបតេយ្យ​ប្រសើរ​ឡើង​ តាម​វិធី​ដែល​ទោរទន់​ទៅ​រក​ក្រុង​ប៉េកាំង​ តាម​រយៈ​ជំនួញ​ និង​ពាណិជ្ជ​កម្ម​តែ​ប៉ុណ្ណោះ។​ វិស័យ​ពីរ​ទៀត​ គេ​បាន​ឃើញ​ថា ​ផ្តល់​ប្រយោជន៍​ត្រឡប់​ទៅ​ចិន​វិញ​យ៉ាងច្រើន​ បើ​ទោះ​ជាមាន​ហេតុផល​នានា​ជំទាស់​ទាំង​ស្រុង​ក្តី»។

លោក​បាន​បន្ថែម​ថា​ ការ​ចាប់ផ្តើម​សរសេរ​សៀវភៅ​នេះ​ដំបូង​គឺដោយ​សារ​តែ​លោក​បាន​ឃើញ​សមិទ្ធិផល​ ចិន​មួយ​ចំនួន​ ជាពិសេស​ព្រលាន​យន្តហោះ​យោធា​បាក់បែក​ និង​ទីបញ្ជាការ​កងទ័ព​ ដែលចិន​សាងសង់​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង ​ដែល​មិត្ត​ភ័ក្រ​របស់​លោក​បាន​ជូន​ទៅ​មើល។

«ចំណុច​សំខាន់​ជា​ការណ៍ពិត​គឺ​និយាយ​ច្រើន​អំពី​នយោបាយ​ចិន​ក្នុង​នយោបាយ​ កម្ពុជា​ ​ តែ​ចំណុច​សំខាន់​នៃ​សៀវ​ភៅនេះ​គឺ​ថា ​ពួកយើង​ជា​បញ្ញវ័ន្ត​ស្រាវជ្រាវ​បញ្ហា​ប្រទេស​ចិន យើងតែង​សំឡឹង​មើល​នយោបាយ​ក្នុង​ស្រុក​ចិន​ដែល​ជា​នយោបាយ​ប្រកប​ដោយ​ ការិយាធិបតេយ្យ​មួយ​នៃ​ស្ថាប័ន​មូលដ្ឋាន​របស់​ចិន​ ដែល​ជា​ទូទៅ​មិន​បាន​ដំណើរការ​ល្អ​ទាល់តែ​សោះ​នោះ។​ នយោបាយ​ទាំងនោះ​ វាស្មុគ​ស្មាញ​ នយោបាយ​ទាំងនោះ​ត្រូវគេ​ប្រើប្រាស់​ជា​នយោបាយ​ ហើយ​ចិន​មាន​វិធី​តិចតួច​ដែល​គេ​អាច​តវ៉ា​ទៅ​កាន់​ភាគី​ទី៣​ដូចជា​រចនា​ សម្ព័ន្ធ​តុលាការ ​និង​ច្បាប់​ជាដើម»។​

លោក ​Mertha ​បាន​បញ្ជាក់​ពី​ការ​ចាប់​ផ្តើម​សរសេរ​សៀវភៅ​របស់​លោក​ថា៖​

«វា​ជា​រឿង​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​ថា​ ចិន​ពិត​ជា​បាន​ធ្វើអ្វីៗ​មែន​ ហើយ​ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​តើ​មាន​អ្វីខ្លះ។​ ហើយ​ដោយសារ​តែខ្ញុំ​ឃើញ​បញ្ហា​ហើយ​មិន​អាច​និយាយ​ពីបញ្ហា​នោះ​បាន។​ ដោយសារខ្វះ​សៀវភៅ ​និង​អត្ថបទ​ព័ត៌មាន​នៅ​ពេលនោះ​ ខ្ញុំក៏​សម្រេច​ចិត្ត​ថា ​ខ្ញុំចាំបាច់​ត្រូវតែ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង»។​

សៀវភៅ​«បងប្អូន​រួមអាវុធ»​នេះ​បាន​សរសេរ​ថា​ ប្រទេស​ចិន​បាន​ចូលរួម​ពាក់ព័ន្ធ​គ្រប់ ទិដ្ឋភាព​គ្រប់ថ្នាក់​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​មាន​អំណាច។​ ចាប់ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ​ចិន​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា​និរទេស​ក្នុង​ប្រទេស​ចិន​ ដែល​មាន​ក្រុម​ខ្មែរ​ក្រហម​ស្ថិត​នៅ​ក្នុង​នោះ​ផង​ដែរ​ ហើយ​ចិន​ក៏ផ្តល់​ជំនួយ​ជា​អាវុធ ​សម្លៀក​បំពាក់​ ស្បៀងអាហារ​ និង​ជំនួយ​ផ្សេងៗ​ទៀត​ នៅ​ពេល​ទំនាក់​ទំនង​ចិន​ និង​វៀតណាម​មាន​ការ​បែកបាក់។​

លោក​បណ្ឌិត​ John Ciorciari​ សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ ​Michigan​ ​ផ្នែកគោល​នយោបាយ​សាធារណៈ​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​បាន​ជួយ​គាំទ្រ​ខ្មែរក្រហម​ដោយ​ផ្ទាល់​និង​មិន​ផ្ទាល់​ រហូត​ដល់​ទសវត្សរ៍​១៩៩០​ ក្រោយ​សម័យ​អ៊ុនតាក់​ តែ​ចិន​តែង​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ ទេ។​

«ប្រទេស​ចិន​មិន​ចង់ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រោម​របប​ខ្មែរក្រហម​ ទេ​ តែ​ចិន ជា​ការណ៍ពិត​ បាន​ទទួល​ស្គាល់​ថា​ ខ្លួន​បាន​ផ្តល់​ជំនួយ​ដល់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​តែ​បាន​បដិសេធ​ការ​ចូលរួម​ពាក់ព័ន្ធ​ចំពោះ​ការ​គាំទ្រ​ដល់​គោល​នយោបាយ​ ដ៏សាហាវ​ឃោរឃៅ​ដែល​ខ្មែរក្រហម​បានអនុវត្ត​ ហើយ​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងច្រើន​ស្លាប់​នោះ»។​

លោក​បាន​អះអាង​ថា ​ទោះជា​ប្រទេស​ចិន​បាន​បដិសេធ​មែន​ពីការ​ដែល​ខ្លួន​មិន​បាន​សម្រប​សម្រួល​ ឬ​ជួយ​ដល់​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរមែន​ តែ​ជំនួយ​របស់​ចិន​ដែល​បន្ត​គាំទ្រ​ឲ្យ​ប៉ុលពត​ស្ថិតនៅ​ក្នុង​អំណាច​គឺមាន​ ឥទ្ធិពល។​ កាលពី​ឆ្នាំ​២០១០ ​ លោក​ឯកអគ្គ​រដ្ឋទូត​ចិន​ Zhang Jinfeng​ ប្រចាំ​កម្ពុជា​ត្រូវ​សៀវភៅ​«បងប្អូន​រួម​អាវុធ»​នេះចុះផ្សាយ​ថា​ លោក​អះអាង​ថា​ «រដ្ឋាភិបាល​ចិន​មិន​ធ្លាប់​ចូលរួម​ ឬ​អន្តរាគមន៍​ក្នុង​នយោបាយ​នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ទេ»។​

លោក ​Mertha ​បាន​អះអាង​ថា​ ការ​ស្រាវជ្រាវ​របស់​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចិន​មាន​ឥទ្ធិល​តិចជាង​ការ​រំពឹង​ទុក​របស់​លោក​លើ​របប​ខ្មែរក្រហម ​ដែល​ទំនង​ជា​ពួក​គេ​មិន​បាន​ដឹងច្បាស់​អំពី​ការ​កាប់​សម្លាប់​ទេ​ ដោយសារ​ចិន​មិន​ដាក់​លក្ខខណ្ឌ​ចំពោះ​ជំនួយ​ដែល​ខ្លួន​ផ្តល់។​

«តែ​ទាក់ទង​នឹង​វិធាន​ការ​សម្លាប់​ពិតប្រាកដ​ ខ្ញុំ​គិត​ថា​ ចិន​ប្រហែល​ជាមាន​ការ​សង្ស័យ​ខ្លះ​ ស្របតាម​លំនាំ​នៃ​ការ​សម្លាប់​ដែល​បាន​កើត​ឡើង​នោះ។​ ខ្ញុំ​គិត​ថា​ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ហ្មត់ចត់​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​ រក្សា​ការ​សម្ងាត់​ មិនឲ្យប្រទេស​ចិន​ដឹង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ជាក់​លាក់​នោះ»។​

លោក​បន្ត​ថា​ មាន​អ្នក​ជំនាញ​ការ​ចិន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​ការ​ប្រឈម​ មុខ​នឹង​យុទ្ធនាការ​របស់​មេដឹក​នាំចិន​ ម៉ៅ​ហ្ស៊េទុង​ផងដែរ ​ដែល​តម្រង់​គោល​ដៅ​សម្លាប់​ក្រុម​បញ្ញវ័ន្ត​នៅចុង​ទស​វត្សរ៍​១៩៥០ ​និង​១៩៦០។​ ដូច្នេះ​គេ​ដឹង​ពិត​ប្រាកដ​ចំពោះ​នយោបាយ​សម្លាប់​កើតឡើង​យ៉ាងណា​នោះ​ ហើយ​ក៏​ដឹង​ដែរ ​នៅ​ពេល​ដែល​ខ្លួន​មិន​ស្ថិត​នៅក្នុង​ភាព​ពេញ​និយម​ផ្នែក​នយោបាយ​ទៀត​នោះ​ គឺ​ប្រាកដ​ជាត្រូវ​ជំនួស​ដោយ​នរណា​ម្នាក់​ផ្សេង​ទៀត។​

លោកយុ ឆាំង ​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ដែល​ធ្វើការ​ស្រាវជ្រាវ​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​ អង្គការ​របស់​លោក​ជា​អង្គការ​ដែល​បាន​ផ្តល់​ឯកសារ​យ៉ាង​ច្រើន​ដល់​សាលាក្តី​ កាត់ទោស​ខ្មែរក្រហម។​ លោក​បានពន្យល់​ពី​ប្រវត្តិ​សាស្ត្រ​នេះ​ដ៏​ប្រយ័ត្ន​ប្រយែង។ ​លោក​បាន​បញ្ជាក់​ថា ​សម័យ​ខ្មែរក្រហម​មាន​ប្រទេស​ចិន​នេះ​ជាមិត្ត​ជិតស្និទ្ធ​បំផុត​តាំងពី​ ថ្នាក់​មជ្ឈឹម។​

«យោង​តាម​ឯកសារ​ដែល​យើង​ស្រាវជ្រាវ​ ហើយ​ឯកសារ​ជាច្រើន​ដែល​យើង​ផ្តល់​ជូន​ទៅ​ក្រុម​បញ្ញវ័ន​ស្រាវជ្រាវ ​(Scholars) ​តែអ្នក​ស្រាវជ្រាវ​គាត់​បាន​វិភាគ​ផ្សេងៗ​គ្នា​ទៅ​យោង​តាម​ឯកសារ​ ជាក់ស្តែង។​ ទីប្រឹក្សា​ចិន​គឺ​មាន​តាំងពី​ថ្នាក់​កំពូល​ ថ្នាក់​មជ្ឈិម​ និង​ថ្នាក់​មូលដ្ឋាន។​ ថ្នាក់​មូលដ្ឋាន​និយាយ​អំពី​មន្ត្រី​ចិន​ អ្នក​ឯកទេស​ចិន​បង្វឹក​ បង្ហាត់​ឆ្មាំ​គុក​ ហើយ​ចុះ​ផ្ទាល់​ទៅ​សង្កេត​ការណ៍​ចាប់​ខ្មាំង​របស់​អង្គការ​ទៀត។​ ហើយ​ឯកសារ​ទាំង​អស់​នេះ ​វា​មាន​សម្បូរណ៍​បែប ​វា​មាន​ជា​រូបថត​ ហើយ​សាក្សីក៏​មាន​នៅរស់​ជាច្រើន​ដែល​ធ្លាប់​បម្រើ​ជា​ទីប្រឹក្សា​របស់​ចិន​ នៅ​តាម​មូលដ្ឋាន​ហ្នឹង​ក៏នៅ​មាន​នៅ​រស់​ដែរ។​ ​ ហើយ​យើង​ក៏បាន​សម្ភាស​គាត់​ជាច្រើន​ដែរ​ រាប់រយ​ រាប់​ពាន់​នាក់»។​

លោកយុ ឆាំងបាន​អះអាង​ថា ​ចិន​នៅតែ​មិន​បោះបង់​ចោល​សម័្ពន្ធ​មិត្ត​របស់​ខ្លួន ​ទេ​ដែល​គេ​អាចមើល​ឃើញ​តាម​រយៈ​ជំនួយ​សាងសង់​ផ្លូវ​ទៅកាន់​តំបន់​អតីត​ ខ្មែរក្រហម​ជាង​២០​សព្វថ្ងៃ​ ជាជំនួយ​របស់​ចិន។​

«នេះ​យើង​មិនមែន​និយាយ​ជា​ការ​ចៃដន្យទេ​ តែ​ប្រទេស​ចិន​នៅតែ​មាន​គំនិត​មួយ​ មិន​ព្រម​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​ជួយ​ជ្រោម​ជ្រែង​របប​មួយ​ដែលធ្វើ​ឲ្យ​ស្លាប់​មនុស្ស​រាប់​លាន​ នាក់។ ​តែ​ជា​សម្ព័ន្ធមិត្ត​ ចិន​នៅតែ​គិត​ជា​ប្រយោល​ចំពោះ​សម្ព័ន្ធ​មិត្ត​ចាស់​របស់​ខ្លួន។​ ហើយ​សំណួរ​មួយ​សួរ​ទៀត​ថា ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ​ជា​សត្រូវ​របស់​ចិន​ ព្រោះ​កាលនោះ​មាន​វៀតណាម​ជាអ្នក​គ្រប់គ្រង ​តែ​តើ​ហេតុ​ដូចម្តេច​បាន​ជា​រដ្ឋាភិបាល​ចិន​អាច​ធ្វើ​ការ​ជាមួយ​នឹង​ រដ្ឋាភិបាល​បច្ចុប្បន្ន ​ដែល​ជា​អតីត​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ដែល​ប្រឆាំង​នឹង​ចិន​ដាច់ខាត​ជាទី​បំផុត​កាលពី​ទសវត្សរ៍​១៩៨០»។​

លោកយុ ឆាំង​បាន​អះអាង​ដែរ​ថា​ ការ​ដែល​ចិន​អាច​ធ្វើការ​បាន​នេះ​ ដោយសារ​ចិន​ សំឡឹង​មើលទៅ​លើ​ទីផ្សារ​សេដ្ឋ​កិច្ច​អាស៊ាន​ ហើយ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ចិនអាច​លូកដៃ​បាន​ បើ​សិន​ជា​យើង​ប្រៀបធៀប​ទៅនឹង​ប្រទេស​ទាំង​១០។​

លោក​បន្ត​ថា ​ចិនមិន​មែន​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ទេ​ ដូច្នេះ​ការ​ស្លាប់​មនុស្ស​ ការ​ធ្វើ​ពលកម្ម​សម័យ​ខ្មែរក្រហម​ ប្រហែល​ជា​ចិន​មិន​អាច​មើល​ឃើញ​ ព្រោះវា​ជាអ្វី​ដែល​ខ្លួន​មាន​ទម្លាប់​ក្នុង​ប្រវត្តិ​បដិវត្តន៍​វប្បធម៌​ ចិន​ដែល​បរាជ័យ​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​សាស្ត្រាចារ្យ​ ​James Tyner​ សាស្ត្រាចារ្យ​ផ្នែក​ភូមិសាស្រ្ត​ពលរដ្ឋ​នៃ​សាកល​វិទ្យាល័យ ​Kent State​ រដ្ឋ​ Ohio​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​

«ប្រាកដ​ណាស់​ថា​ មាន​មន្ត្រី​ចិន​ជា​ច្រើន​អាច​ដឹង​អំពី​ស្ថាន​ការណ៍​មហន្តរាយ​ ពាសពេញ​ប្រទេស​ ដូចជា​ការអត់​អាហារ​ដែល​រីករាល​ដាល​ និង​ជំងឺ​ផ្សេងៗ។​ ទោះជា​យ៉ាងណា​ក៏ដោយ ចិន​ក៏​បាន​នាំចូល​ផង​ដែរ​ យ៉ាង​ហោច​ណាស់​ពីឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៧៧​ នូវ​ថ្នាំពេទ្យ ​និង​សម្ភារៈ​ផ្គត់ផ្គង់​ផ្សេងៗ​ទៅ​កាន់​របប​ខ្មែរ​ក្រហម។​ គេ​ក៏នឹក​ឃើញ​ដែរ​ចំពោះ​ការ​ហ្វឹកហ្វឺន​បុគ្គលិក​សុខា​ភិបាល។​ ជារឿង​គេ​ក៏​អាច​និយាយ​បាន​ដែរ​ថា ​មន្ត្រី​ចិន​ទាំង​នោះ​ទំនង​ជា​ដឹង​រឿង​ទាំង​ឡាយ​ តែ​នឹកស្មាន​ថា ​ខ្មែរក្រហម​ដោះស្រាយ​ស្ថាន​ការណ៍​ទាំង​នេះ»។​

លោក​បាន​ពន្យល់​ពីមូល​ហេតុ​ដែល​ចិន​នៅតែ​ជួយ​ដល់​ខ្មែរក្រហម​និង​ជួយ​ដល់​ រដ្ឋាភិបាល​បច្ចុប្បន្ន​ថា៖

«គោល​បំណង​របស់​ចិន​មាន​ទាំងពីរ​គឺ​ទាំង​ការ​ចំណេញ​ផ្នែក​នយោបាយ​និង​ សេដ្ឋកិច្ច។​ ការ​គិត​របស់​ខ្ញុំ​លើ​បញ្ហា​នេះ​គឺ​ថា ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ពេល​នោះ​ ហើយ​នឹង​កម្ពុជា​បច្ចុប្បន្ន​នេះ​បានដើរ​តួ​ ជានិច្ច​ជាកាល ​ជាកូន​អុក​ក្នុង​បញ្ហា​នយោបាយ​ភូមិសាស្ត្រ​ដ៏​ធំ​ក្នុង​តំបន់»។​

នៅ​ពេល​ដែល​ការណ៍ពិត​កំពុងតែ​ហើប​ឡើង​បន្តិច​ម្តងៗ​ លោក ​Tyner ​បាន​បញ្ជាក់​ បន្ថែម​ថា​ ស្រូវ​អង្ករ​ដែល​ប្រមូល​ផល​បាន​មិនត្រូវ​គេ​ផ្តល់ជូន​ដល់​ទៅ​ពលរដ្ឋ​ខ្មែរ​ ទេ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ តែ​ត្រូវ​សម្រាំង​ទុក​ ដឹក​តាម​កបាល់​ និង​រថយន្ត​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ជា​ថ្នូរ​នឹង​ថ្នាំពេទ្យ​និង​ជំនួយ​ចិន។​

របប​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១​លាន​៧សែន​ នាក់​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩​ ដោយការ​បង្អត់​អាហារ​ ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង​ និង​ការ​កាប់​សម្លាប់​ជាដើម។​ តែ​ជន​សង្ស័យ​៣​នាក់​ប៉ុណ្ណោះ​ ទំនង​ជា​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស ​ដែល​ចាប់​ផ្តើម​៣​ទស​វត្សរ៍​ក្រោយ​ព្រឹត្តិ​ការណ៍​កាប់​សម្លាប់​កើត​ឡើង។​ ហើយ​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​រឿង​គាំទ្រ​ខ្មែរ​ក្រហម ​រួមទាំង​ចិន​ផង​នោះ ​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប.​ទេ៕

ប្រភពពី៖ VOANEWS

Tuesday, March 25, 2014

វិធី​បង្ការ​ហានិភ័យ​មហារីក​សុដន់​ពី​អាវទ្រនាប់


ពាក់អាវ​ទ្រនាប់​តឹង ក្នុង​រយៈពេល​យូរ​ដល់​ថ្នាក់​បង្ក​អាលែកហ្ស៊ី​ស្បែក , លេចចេញ​ស្នាម​ក្រហម នឹងធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​សុដន់ ។
លទ្ធផល​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ ២ រូប​គឺ Singer និង Grismaijer នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​ការពាក់​អាវទ្រនាប់ និង​មហារីក​សុដន់ BBC (​អាមេរិក​) បង្ហាញថា ក្នុងចំណោម​អ្នក​ត្រូវបាន​វិនិច្ឆ័យ​ថា​កើត​មហារីក​សុដន់​នោះ​មាន​ដល់​ទៅ ១៨% ច្រើន​ពាក់អាវ​ទ្រនាប់​ពេល​គេង ។ ក្នុងពេលនោះ ស្ត្រី​មិន​ពាក់​មាន​អត្រា​តែ ៣%​ប៉ុណ្ណោះ ។​
​អ្នកវិទ្យាសាស្ត្រ​ទាំង ២ ក៏​ទូន្មាន​ស្ត្រី​ចង់​បញ្ចៀស​ហានិភ័យ​កើត​មហារីក​សុដន់​គួរ​ពាក់អាវ​ ទ្រនាប់​តិច​បំផុត​តាម​ដែល​អាច​ធ្វើបាន , ដោយ​ប្រឹងប្រែង​ធានាថា​ពាក់​វា​ក្រោម ១២ ម៉ោង ក្នុង ១ ថ្ងៃ ។​


ក្រៅពី​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​កត្តា​ទាំង ២ ខាងលើ , Singer និង Grismaijer ក៏​លើកឡើង​ដំបូន្មាន​មួយចំនួន​ជួយ​ស្ត្រី "​ទប់ទល់​" ជាមួយ​ហានិភ័យ​នេះ ។​



ប្រសិន​ចាំបាច់​ត្រូវ​ពាក់អាវ​ទ្រនាប់ ចូរ​អ្នក​ពាក់​វា​កាន់តែ​តិច​កាន់តែ​ល្អ ។ ក្នុង​លំហ​ដោយឡែក​ដូចជា​នៅផ្ទះ , ក្នុង​បន្ទប់​គេង​នោះ​គួរ​ដោះ​វា​ចេញ ។​


-​មិន​ពាក់អាវ​ទ្រនាប់​ពេល​គេង , រឿងនេះ​នឹង​ជួយ​សាច់ដុំ​សុដន់​របស់​ស្ត្រី​បាន "​ទំនេរ​" បញ្ចៀស​ត្រូវ​រឹតបន្តឹង​ក្រោយ​មួយថ្ងៃ​ធ្វើការ​នឿយហត់ ។​


-​ចៀសវាង​ពាក់អាវ​ទ្រនាប់​មាន gong រឹង ឬ​ឧបករណ៍​បង្កើត​រូបរាង​ណា​ផ្សេង ។ ក្រៅពីនេះ ស្ត្រី​មិនគួរ​ដោយសារតែ​សម្ផស្ស​ទាន់សម័យ​បាន​ពាក់អាវ​តឹង កៀប​សុដន់ ឬ​រុញ​សុដន់​ឡើង​ខ្ពស់​ឲ្យ​ទាក់ទាញ ។​


​-​យកចិត្តទុកដាក់​មិន​ពាក់អាវ​ទ្រនាប់​មាន​ទំហំ​តូច​ពេក ។ ពិសេស​អាវ​បន្សល់ទុក​ស្នាម​ក្រហម ឬ​ផ្នត់​ជ្រៅ​លើ​ស្បែក ។ នេះ​គឺជា​សញ្ញា​ច្បាស់លាស់​បង្ហាញថា វា​ពុំមែន​ជា​អាវ​ដ៏​សក្តិសម ។​


​-​ក្នុងពេល​មក​រដូវ ទំហំ​សុដន់​ច្រើន​មានការ​ប្រែប្រួល​បន្តិច ។ ល្អ​បំផុត​ចូរ​អ្នកទិញ​អាវ​មួយចំនួន​សម្រាប់​ពាក់​ក្នុង​ពេលនេះ​ជំនួស​ឲ្យ​ ប្រើ​ទំហំ​តែមួយគត់ ។​


​-​ចូរ​ច្របាច់​ម៉ាស្សា​សុដន់​រាល់ថ្ងៃ ។ រឿងនេះ​នឹង​ជួយ​បង្កើន​លទ្ធភាព​សកម្មភាព​របស់​ប្រព័ន្ធ​ឈាមស , ជួយ​កម្ចាត់​ជាតិពុល ក្នុង​ជាលិកា​ខ្លាញ់​នៅ​សុដន់ ៕ 

ប្រភពពី៖ ខ្មែរស្ថាបនា

គ្រួសារ​ជនជាតិ​ចិន រងគ្រោះ​នៅ​លើ​យន្តហោះ សន្យា​សង​សឹក​នឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី​​

ក្រុមគ្រួសារចិន ស្រែកយំ ពេលឮនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
 និយាយថា យន្តហោះធ្លាក់ក្នុងសមុទ្រឥណ្ឌា និងពុំមានអ្នក
នៅរស់(រូបថតពីWall Street Journal)
ក្រុម​គ្រសារ​ជនជាតិ​ចិន​ធ្វើដំណើរ​លើ​យន្តហោះ​MH370 បាន​ផ្សព្វផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​រួម​ទំនងជា​អនាមិក ចោទ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថា ចេញ​សេចក្តីថ្លែងការណ៍ ពុំ​មាន​ភ័ស្តុតាង​ច្បាស់លាស់​ណាមួយ ដែល​ថា​យន្តហោះ​MH370 ធ្លាក់​ចូល​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង និង​មិន​មាន​មនុស្ស​នៅ​រស់​។​
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​ដោយ​លើកឡើង​ពី​សេចក្តីថ្លែងការណ៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​០៨​ខែ​មីនា នៅពេល​រដ្ឋា​ភិបាល​​ម៉ាឡេស៊ី ប្រកាសថា យន្តហោះ​MH370 បាន​បាត់​ការទាក់ទង​រហូតមក​ដល់​ថ្ងៃនេះ ១៨​ថ្ងៃ​កន្លង​ទៅ ដែល​រដ្ឋា​ភិបាល​​ម៉ាឡេស៊ី និង​ទាហាន ព្យាយាម​ជា​បន្តបន្ទាប់​ក្នុងការ​ពន្យា​ពេល បោកប្រាស់​គ្រួសារ​ជនរងគ្រោះ និង​បោក​ពិភព​លោក​​ទាំងមូល​។​
​សេចក្តីថ្លែងការណ៍​បន្ត​ថា អាកប្បកិរិយា​ឥត​ខ្មាសអៀន​នេះ មិន​ត្រឹមតែ​បន្លំ និង​ធ្វើឲ្យ​គ្រួសារ​ឈឺចាប់​ទេ តែ​នាំទៅរក​ផ្លូវ​ខុស និង​ពន្យា​សកម្មភាព​ក្នុង​ការជួយ​សង្គ្រោះ ចំណាយ​ធនធាន​មនុស្ស និង​សម្ភារៈ​ជាច្រើន និង​បាត់បង់​ពេលវេលា សម្រាប់​​កិច្ច​ប្រឹងប្រែង​ជួយសង្គ្រោះ​។​ក្រុមគ្រួសារ​ជនជាតិ​ចិន ដែលជា​អ្នក​ធ្វើ​ដំណើរ​ច្រើនជាងគេ លើកឡើងថា ប្រសិន​បើ​​អ្នក​ធ្វើ​ដំណើ​រទាំង​១៥៤​នាក់ ពិតជា​បាត់បង់​ជីវិត ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទាហាន ជា​​អ្នក​​សម្លាប់​ពួកគេ​។​
​សេចក្តីថ្លែងការណ៍​រួម​បន្តថា​«​យើង​ជា​គ្រួសារ​ជនរងគ្រោះ​នៅលើ​យន្តហោះ នឹង​តវ៉ា​ប្រឆាំង​ខ្លាំង​បំផុត​លើ​ពួកគេ​។ យើង​នឹង​រក​មធ្យោបាយ តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​តាម​សកម្មភាព​ឧក្រិដ្ឋកម្ម ដែល​មិន​អាច​លើកលែង​ទោស​បាន និង​ការទទួលខុសត្រូវ​របស់​អ្នក​ទាំងបី​(​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទាហាន​)»​។​
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា យន្តហោះ​MH370 ដែល​បាត់​រយៈពេល​១៧​ថ្ងៃ​មក​ហើយ បាន​ធ្លាក់​នៅក្នុង​សមុទ្រ​ឥណ្ឌា ហើយ​អ្នកធ្វើ​ដំណើរ​ទាំងអស់ ប្រហែល​ជា​ស្លាប់​នៅ​ទីនោះ​។​លោក Najib Razak និយាយថា ការវិភាគ​រកឃើញថា យន្តហោះ បាន​បាត់​នៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែល​ជា​គោលដៅ​ចុងក្រោយ ហើយ​តំបន់​នោះ ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​Perth របស់​អូស្ត្រាលី​។ លោក​បញ្ជាក់ថា វា​ជា​ភាព​សោកសៅ​ទីបំផុត និង​សោកស្តាយ​សម្រាប់​គ្រួសារ​អ្នកធ្វើដំណើរ ហើយ​អ្វី​ដែល​ត្រូវតែ​ជូនដំណឹង​គឺថា យន្តហោះ​MH370 ធ្លាក់​ទៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​។​
​សារ​ដែល​ផ្ញើ​ទៅកាន់​ក្រុម​គ្រួសារ ជនរងគ្រោះ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​សារព័ត៌មាន​BBC​ចុះផ្សាយ សរសេរថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី សោកស្តាយ​ជា​ពន់ពេក ដែល​យើង​ត្រូវ​សន្មត់​ពីក្រោយ​ចម្ងល់​នានា​ដែល​មាន​ហេតុផល​ថា យន្តហោះ​MH370 បាន​បាត់​នៅ​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ហើយ​ពុំ​មាន​អ្នក​នៅ​រស់​ទេ​៕

ប្រភពពី៖ VOD

Monday, March 24, 2014

អូស្ត្រាលី ៖​ បំណែក​ថ្មី​ទៀត​រកឃើញ​នៅ​ទភ្លឺ​ទៀបថ្ងៃ​ចន្ទ​នេះ ​បង្ហាញ​កាន់តែ​ច្បាស់​ពី​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​​

ការថ្លែងរបស់​មន្ត្រី​អូស្ត្រាលីអំពីបំណែកយន្តហោះដែលបាន
រកឃើញ​នៅ​ទាបភ្លឺ​ថ្ងៃ​ចន្ទនេះ(រូបភាពពី៖ AFP)
អូស្ត្រាលី ដែល​កំពុង​បើក​ការស៊ើបអង្កេត ករណី​បាត់​យន្តហោះ​ម៉ាឡេស៊ី​ជើងហោះហើរ ​MH370 ​បញ្ជាក់ថា បំណែក​ថ្មី​ដែល​ទើប​រកឃើញ​នៅ​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​នេះ​ស៊ីចង្វាក់​និង​បំណែក​ដែល​រកឃើញ​កាលពី​ចុង​សប្តាហ៍​មុន​។​
​មន្ត្រី​អូស្ត្រាលី ថ្លែងថា បំណែក​ពួក ខ្សែក្រវ៉ាត់ និង​បំណែក​ផ្សេងៗ ដែល​រកឃើញ​កាលពី​ថ្ងៃ​សៅរ៍​និង ការ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​នេះ​ទៀត  កាន់តែ​បង្ហាញ​ក្តីសង្ឃឹម​ពី​ការស្វែងរក​យន្តហោះ​របស់​ម៉ាឡេស៊ី មាន​អ្នក​ជិះ ​២៣៩​នាក់ ដែល​បាត់​កាលពី​ថ្ងៃ​ទី​៨​ខែ​មីនា​នោះ​។ នេះបើ​តាម​បណ្តាញសារព័ត៌មាន ​Channel News Asia​។​
​នៅ​ចុង​សប្តាហ៍​នេះ ចិន និង​បារាំង​បាន​រកឃើញ​បំណែក​ប្រហាក់ប្រហែល​គ្នា​នៅ​សមុទ្រ​ឥណ្ឌា ដែល​មាន​ចម្ងាយ​ ២៥០០គីឡូម៉ែត្រ ភាគ​ត្បូង​ជាង​ខាង​លិច នៃ​ទីក្រុង Perth របស់​អូស្ត្រាលី​។
ផែនទីដែលបង្ហាញពីទីតាំងរកឃើញបំណែកយន្តហោះ(រូបភាពពី៖ AFP)

លទ្ធផល​ស្រា​ជ្រាវ​ចុងក្រោយ​បង្ហាញថា បំណែក​ផ្សេងៗ​ដែល​រក​ឃើញ​នៅ​មហាសមុទ្រ​ឥណ្ឌា​នោះ ស៊ីចង្វាក់​និង យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ដែលប​បាត់ជាង​២​សប្តាហ៍​មក​នេះ​៕

ប្រភពពី៖ VOD

Sunday, March 23, 2014

យុ​វ​ជន​៣នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ក្រសួង​ព័ត៌មាន​សង្ស័យ​ជា​ករណី​គំនុំ​

ភ្នំពេញ​ ​៖យុវ​ជន​៣នាក់​ ​ម្នាក់​បាន​ស្លាប់​ភ្លា​មៗ​និង​២នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ ​ខ​ណៈ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​ទៅ​លើ​យុ​វ​ជន​ទាំង​៣នាក់​នោះ​ ​។
ករណី​បាញ់​ប្រហារ​ប​ណ្តា​ល​ឲ្យ​មាន​មនុស្ស​ស្លាប់​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​២២ ខែ​មី​នា​ ​ឆ្នាំ​២០១៤ ស្ថិត​មុខ​ក្រសួង​ព័ត៌មាន​ ​ផ្លូវ​ព្រះ​មុនី​វង្ស​ ​ក្នុង​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូន​ពេ​ញ​។​
យុ​វ​ជន​ទាំង​៣នាក់​ដែល​ត្រូវ​ជន​សង្ស័យ​បាញ់​ខាង​លើ​នេះ​មាន​ទី​១. វ៉ា​ន់​ ​សុធា​រ៉ា​ ​ហៅ​ជេ​ម​ ​អាយុ​២៦ឆ្នាំ​ ​មុខ​របរ​អ្នក​រត់​តា​ក់​ស៊ី​ភ្នំពេញ​ ​ព្រះ​សីហ​នុ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​៤២ ប្លុក​បុរី​មួយ​កន្លែង​ ​សង្កាត់​ទួល​ពង្រ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ត្រូវ​គ្រាប់​ចំ​ដោះ​ខាង​ស្តាំ​ ប​ណ្តា​ល​ឲ្យ​ស្លាប់​, ទី​២.ឈ្មោះ​ ​ថា​យ​ ​ម៉េ​ង​ ​អាយុ​២៧ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​២៧ ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូ​១ ខណ្ឌ​ទួល​គោក​ ​រង​របួស​ធ្ងន់​ ​ត្រូវ​គ្រាប់​ចំ​ដោះ​ខាង​ឆ្វេង​ ​និង​ទី​៣.ឈ្មោះ​ ​ជិន​ ​ហួត​រ៉ា​ឌី​ ​អាយុ​២៧ឆ្នាំ​ ​ស្នា​ក់​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ ​ខណ្ឌ​៧មក​រា​ ​ត្រូវ​ចំ​ចង្អុលដៃ​ ​រង​របួស​ស្រាល​ ​។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ ​ជន​រង​គ្រោះ​ទាំង​៣នាក់​បាន​ជិះ​ម៉ូ​តូ​ចេញ​ពី​ក្លិ​ប​កម្សាន្ត​ ​ក្នុង​គោល​បំណង​ត្រ​ឡប់​ទៅ​ផ្ទះ​ ​។ លុះ​ជិះ​ដល់​មុខ​ក្រសួង​ព័ត៌មាន​ស្រាប់តែ​មាន​ជន​សង្ស័យ​មួយ​ក្រុម​ ​ជិះ​ម៉ូ​តូ​មក​អែប​ក៏​បាន​ធ្វើ​សកម្មភាព​បាញ់​ជន​រង​គ្រោះ​ប​ណ្តា​ល​ឲ្យ​ម្នាក់​ស្លាប់​ ​និង​២នាក់​ទៀត​របួស​ធ្ងន់​ស្រាល​ ​រួច​ជន​សង្ស័យ​ក៏​ជិះ​ម៉ូ​តូ​គេច​ខ្លួន​បាត់​ស្រ​មោ​ល​។​
ក្រោយ​កើត​ហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ ​រី​ឯ​ជន​រង​គ្រោះ​ដែល​រង​របួស​ធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​ភ្លា​មៗ​ផង​ដែរ​ ​។ ចំណែក​សមត្ថ​កិច្ច​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​ប្រដាប់​អាវុធ​ខាង​លើ​នេះ​ដែរ​ ​។
គួរ​បញ្ជាក់​ថា​ ​បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូ​រ​ ​និង​ផ្ទេរ​តំណែង​អធិការ​នគរបាល​តាម​ខណ្ឌ​ក្នុង​រាជ​ធានី​ភ្នំពេញ​រួច​មក​ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់​ ​ដែល​ប្រការ​នេះ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ​ពី​សុវត្ថិ​ភាព​របស់​ពួក​គាត់​ ​។ ប្រការ​នេះ​ធ្វើ​ឲ្យ​អធិការ​នគរបាល​គ្រប់​ខណ្ឌ​គួរ​តែ​មាន​វិធាន​ការ​បញ្ចេញ​ក​ណ្តា​ប់​ដៃ​ដែក​ដើម្បី​ថែ​រក្សា​ ​និង​ការពារ​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ ​ស្រប​តាម​គោល​ន​យោ​យ​បាយ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​ ​៕

ប្រភពពី៖ ខេមបូឌាផេក

Tuesday, March 18, 2014

​ថ្ងៃ​កូនប្រុស​ចូល​រោងការ​ នគរបាល​ចាប់ម្តាយ​ដាក់​ខ្នោះ​​ព្រោះ​លួច​គោលក់​យក​លុយ​ឱ្យ​ថ្លៃ​បណ្ណាការ​

​ខេត្ដតាកែវ​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៤​ ជា​ថ្ងៃ​កូនប្រុស​ចូល​រោងការ​ នៅ​ឯ​ខេត្ដកំពត​ ប៉ុន្ដែ​ម្ដាយ​កូនប្រុស​ នៅ​ឯ​ខេត្ដតាកែវ​ត្រូវ​នគរបាល​ចាប់ខ្លួន​ ព្រោះតែ​លួច​គោ​ញី​មួយ​ក្បាល​ឱ្យ​អ្នក​រស់នៅ​ជាប់​ផ្ទះ​គ្នា​យក​ទៅ​លក់​ដើម្បី​បាន​ ប្រាក់​ទៅ​បង្គ្រប់​ថ្លៃ​បណ្ណាការ​របស់​កូន​ ។​
​ស្ដ្រី​ជា​ម្ដាយ​ខកខាន​ចូលរួម​ពិធី​មង្គល​ការកូន​ដោយសារ​ត្រូវ​នគរបាល​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៤​  នោះ​ ស្ថិត​នៅ​ក្នុងភូមិ​យុថ្កា​ ឃុំ​ដូង​ ស្រុក​បាទី​ ខេត្ដតាកែវ​ ។​
​នគរបាល​ស្រុក​បាទី​ឱ្យ​ដឹង​ថា​ ស្ដ្រី​ សង្ស័យ​ពី​បទ​លួចឈ្មោះ​ហេ​ អាត​ អាយុ​ ៤៧​ឆ្នាំ​ រីឯ​ម្ចាស់​គោ​ឈ្មោះ​ទូច​ យ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាប់​ គ្នា​នៅ​ក្នុងភូមិ​កើតហេតុ​ ។​
​ម្ចាស់​គោ​ឈ្មោះ​ទូច​ យ​ន​ បានឱ្យ​ដឹង​ ថា​ មុន​ពេល​បាត់គោ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​គាត់​បាន​ដឹកគោ​ចេញពីផ្ទះ​យក​ ទៅ​ចង​នៅ​ឯ​វាលស្មៅ​ក្រោយ​ភូមិ​រហូត​ ដល់​ម៉ោង​១១​ ថ្ងៃ​ដដែល​គាត់​បាន​ទៅ​ដឹក​ គោ​យក​មក​វិញ​ក៏​ស្រាប់តែ​ពុំ​ឃើញ​ហើយ​ នឹក​ស្មានថា​ គោ​របស់​គាត់​ដាច់​ចំណង​ ។​ គាត់​ប៉ុន្ដែ​ពេល​ដើរ​រក​អស់ចិត្ដ​មិនឃើញ​ ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​រហូត​ដល់​ ម៉ោង​៤​រសៀល​សមត្ថ​ កិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា​ គោ​របស់​គាត់​ ត្រូវ​គេ​លួច​យក​ទៅ​លក់​នៅ​ឯ​ឃុំ​ចំបក់​ ឯណោះ​ក្នុង​តម្លៃ​១៦០​ម៉ឺន​រៀល​ ។​
​នគរបាល​ឃុំ​ចំបក់​បានឱ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ ហើយ​ឈាន​ទៅ​ចាប់ខ្លួន​ស្ដ្រី​ខាងលើ​ ដោយសារ​ថា​ ស្ដ្រី​សង្ស័យ​បាន​លក់​គោ​ ញី​មួយ​ក្បាល​នេះ​ក្នុង​តម្លៃ​ថោក​ពេក​ទើប​ ប្រជាពលរដ្ឋ​មានការ​សង្ស័យ​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ដ្រី​សង្ស័យ​ បាន​ឆ្លើយ​ថា​ រូប​គាត់​ពិតជា​បាន​លួច​ គោមួយ​ក្បាល​របស់​ឈ្មោះ​ទូច​ យ​ន​ ប្រាកដ​មែន​មូលហេតុ​ដោយសារ​ថា​ នៅ​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៤​ គឺជា​ថ្ងៃ​ កំណត់​បង់​ថ្លៃទឹកដោះ​(​ថ្លៃ​បណ្ណាការ​)​ ដន្លង​ខាង​កូនក្រមុំ​និង​ជា​ថ្ងៃ​ចូល​រោងការ​ របស់​កូនប្រុស​ផង​ តែ​មិន​មាន​ប្រាក់​ ទើប​ធ្វើ​ដូច្នេះ​ទៅ​ ។​ ប្រាក់​ដេ​ល​ត្រូវ​យក​ទៅ​ ប្រគល់​ថ្លៃ​បណ្ណាការ​មាន​ចំនួន​ដល់​ទៅ​ ២​លាន​រៀល​ឯណោះ​ ។​
​ស្ដ្រី​សង្ស័យ​បាន​និយាយ​ដែរ​ថា​ រូប​ គាត់​មិន​ដែល​មានគំនិត​ធ្វើ​ជា​ចោរលួច​ទ្រព្យ​ស​ម្ប​ត្យ​អ្នក​ដទៃ​ទេ​ តែ​ដល់​ថ្ងៃ​សន្យា​ ទាល់ច្រក​គ្មាន​ប្រាក់​២​លាន​រៀល​ទៅ​ឱ្យ​ ខាង​កូនស្រី​ទើប​ដាច់​ចិត្ដ​ធ្វើ​ដូច្នេះ​ទៅ​ ។​
​ស្ដ្រី​រូប​នេះ​បញ្ជាក់​ថា​ មង្គលការ​របស់​កូនប្រុស​របស់​គាត់​ចាប់ផ្ដើម​ពិធី​ នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ តែ​ទីបំផុត​គាត់​ ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ពុំ​ បាន​ចូលរួម​ ខណៈ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ ហើយ​មិនដឹង​ថា​ កូនប្រុស​របស់​គាត់​រៀប​ការ​បាន​ឬ​មិន​បាន​នោះ​ដែរ​ ។​
​លោក​ទូច​ យ​ន​ម្ចាស់​គោ​ញី​បាន​អះអាង​ថា​ ចំពោះ​ស្ដ្រី​សង្ស័យ​ដែល​លួច​គោ​ របស់​គាត់​នោះ​គាត់​នឹង​មិន​ប្ដឹង​ទាមទារ​ឬ​ក៏​ឱ្យ​តុលាការ​កាត់ទោស​អ្វី​នោះ​ទេ​ ព្រោះ​ ថា​ ស្ដ្រី​សង្ស័យ​ជា​អ្នក​រស់នៅ​ជិតខាង​ នឹង​គ្នា​និង​មិន​ដែល​មាន​ទំនាស់​ជាមួយ​ គាត់​និង​អ្នក​ភូមិ​ឯទៀត​នោះ​ដែរ​ ។​
​ម្ចាស់​គោ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ ថា​ គាត់​នឹង​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​តុលាការ​ឱ្យ​អនុគ្រោះ​ដល់​ស្ដ្រី​ សង្ស័យ​ដើម្បី​បាន​ចូលរួម​ពិធី​មង្គលការ​ កូន​ទោះ​ទៅ​មិន​ទាន់​ឬ​ត្រូវ​លើក​ពេល​ក៏​ដោយ​ ៕



ប្រភពពី៖ ខេមបូឌាផេក

កម្ពុជា​ពង្រឹង​សមត្ថភាព​មន្រ្តី​អំពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សម្រាប់​សមាហរណកម្ម​អាស៊ាន

ក្រុម​មន្រ្តី​កម្ពុជា​ មកពី​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល ​នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ​ បាន​ទទួល​ការហ្វឹកហ្វឺន និង​ពង្រឹង​ជំនាញ​បន្ថែម​ទៀត ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ​ ២០១៥។


លោក វង់ វិង្សីវិបុល ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​
និង​ហិរញ្ញវត្ថុ​កម្ពុជា។ ​រូបភាព​ដោយ​ សយ សុភា
(Credit: ABC Licensed) 
ថ្លែង​នៅក្នុង​វគ្គហ្វឹកហ្វឹន​ ដែលមាន​អ្នកជំនាញការ​មកពី​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​អាម៉េរិក​ លោក វង់ វិង្សីវិបុល ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា​ វគ្គ​ហ្វឹកហ្វឺន​ដែល​មានរ​យៈពេល​៤ថ្ងៃ​នេះ ​ពិតជា​មានសារៈសំខាន់​បំផុត​សម្រាប់​មន្រ្តី​នៅតាម​ស្ថាប័នរដ្ឋ​ នោះ​ក៏​ព្រោះ​តែ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើប្រាស់​នៅតាម​ប្រទេស​នានា​ នៅអឺរ៉ុប​ និង​ជាពិសេស​នៅ​តាម​បណ្តា​ប្រទេស​ឯ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​ផងដែរ។
បើ​តាម​មន្រ្តី​រូប​នេះ​ មន្រ្តី​ពាក់ព័ន្ធ​របស់​កម្ពុជា ​ចាំបាច់​ត្រូវ​ចេះ ​និង​ស្វែង​យល់​បន្ថែម​លើប្រព័ន្ធ​ហិរញ្ញវត្ថុ​នេះ​។
មន្រ្តី​កម្ពុជា ​ជា​ច្រើន​ផ្សេង​ទៀត​ក៏បា​ន​ចូលរួម​ការហ្វឹកហ្វឺន​បែប​នេះ​ដែរ។
សមាហរណកម្ម​អាស៊ាន​ផ្តោត​សំខាន់​លើ​សសរ​ស្តម្ភ​ចំនួនបី​គឺ​ សេដ្ឋកិច្ច និង​នយោបាយ, ​សង្គម​វប្បធម៌ ​និង​សន្តិសុខ​តំបន់៕


ប្រភពពី៖ Radio Australia

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...